វចនានុក្រមទុកបាត្រកិរិយាសព្ទ·[ទុក-បាត]ដាក់ចង្ហាន់ក្នុងបាត្រភិក្ខុ ឬសាមណេរ ដែលនិមន្តបិណ្ឌបាត (ព.បុ.) ; សម័យសព្វថ្ងៃនេះច្រើនហៅថា ដាក់បាត្រ ឬដាក់បាត្រលោក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុកមុខកិរិយាសព្ទ·[ទុក-មុក](សំនួន.) ផ្ដល់កិត្តិយសឱ្យនរណាម្នាក់ ដោយមិនបង្ករឿងឬនិយាយបង្អាប់បង្អោននៅចំពោះមុខមនុស្សម្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុកូលភស្ត្រនាម·[ទុ-កូ-ឡៈ-ភ័ស]ឈ្មោះសំពត់មួយប្រភេទត្បាញដោយសំបកឈើ ជាសំពត់យ៉ាងល្អ (ច្រើនមាននិយាយតែក្នុងគម្ពីរព្រះពុទ្ធសាសនា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្កដនាម·[ទុក-កត់]អំពើអាក្រក់, បាប។ ឈ្មោះអាបត្តិពួកមួយ (ក្នុងអាបត្តិ ៧កង) ជាទោសសម្រាប់ភិក្ខុ ឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្កដាបត្តិនាម·[ទុក-កៈ-ដា-បាត់]អាបត្តិឬទោសដែលកើតមានព្រោះប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ ដូចជាភិក្ខុស្ដោះទឹកមាត់ដាក់ស្មៅស្រស់ត្រូវទុក្កដាបត្តិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ករបុគ្គលនាម·[ទុក-កៈ-រ៉ៈ-បុក-គល់]អ្នកដែលស៊ូប្រព្រឹត្តខ្លួនយ៉ាងលំបាកកម្រនឹងអ្នកដទៃអាចធ្វើបាន ហ៊ានបូជាជីវិតដើម្បីជំនឿសាសនា ឬនយោបាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ករៈគុណនាម, នាម·[ទុក-កៈ-រ៉ៈ]ដែលកម្រធ្វើបាន, ដែលធ្វើបានដោយកម្រ, ដែលពិបាកធ្វើ, ដែលមិនងាយនឹងធ្វើកើត; ការធ្វើបានដោយកម្រ, ការកម្រធ្វើបាន, អំពើដែលគេពិបាកធ្វើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខធុរៈនាម·[ទុក-ធុ-រៈ]ការមានទុក្ខកង្វល់, មានទុក្ខព្រួយនាំឱ្យរវល់ខ្វល់ខ្វាយក្នុងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខមគ្គសច្ចៈនាម·[ទុក-ខៈ-ម័ក-គៈ-ស័ច-ចៈ]សេចក្ដីពិតអំពីផ្លូវបដិបត្តិដើម្បីរំលត់ទុក្ខ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខសមុទយសច្ចៈនាម·[ទុក-ខៈ-សៈ-មុ-ទៈ-យៈ-ស័ច-ចៈ](ម.ព. ទុក្ខសមុទយសច្ច ក្នុង ទុក្ខ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខំនាម·[ទុក-ខ័ង]ពាក្យសម្រាប់ប្រើក្នុងត្រៃលក្ខណ៍ ច្រើននិយាយរួមទាំង៣ម៉ាត់ថា អនិច្ចំ, ទុក្ខំ, អនត្តា គឺសេចក្ដីមិនទៀង (ព្រោះមានការប្រែប្រួលជាធម្មតា), ជាទុក្ខ ឬនាំមកនូវទុក្ខ (ព្រោះមានការព្រួយលំបាកមិនចេះអស់មិនចេះហើយ), មិនមែនជារបស់ខ្លួន (ព្រោះមិនស្ដាប់បង្គាប់, មិនលុះក្នុងអំណាចចិត្ត ឬព្រោះមិនមានខ្លឹមសារ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុក្ខំ!ឧទានសព្ទ·[ទុក-ខ័ង]ពាក្យបន្លឺ ដោយសេចក្ដីព្រួយខ្លាំង ឬដោយសេចក្ដីសំវេគក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក