វចនានុក្រមទុតិយសង្គាយនានាម·[ទុ-តិ-យ៉ៈ-សង់-គា-យៈ-នា]ការលើកសង្គាយនាគ្រាទី ២ក្នុងព្រះពុទ្ធសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយស័កនាម·[ទុ-តិ-យ៉ៈ-សាក់]សម័យកាលទី២, យុគទី២; កើតឡើងចាប់ពី២៥១លានឆ្នាំមុន ដល់ ៦៥.៥លានឆ្នាំមុន បើយើងគិត មានរយៈពេល ១៨៥.៥លានឆ្នាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយានាម·[ទុ-តិ-យ៉ា]ស្ត្រីជាគម្រប់ពីរ គឺប្រពន្ធ (សម្រាប់ប្រើតែក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយាវិភត្តិនាម·[ទុ-តិ-យ៉ា-វិ-ភាត់]ទម្រង់នៃនាម សព្វនាម ឬគុណនាម ក្នុងភាសាមួយចំនួន ដូចជា បាលី សំស្ក្រឹត និងបារាំងជាដើម ដើម្បីបង្ហាញថា ពាក្យនោះជាកម្មបទផ្ទាល់នៃកិរិយាសព្ទណាមួយ។ ទុតិយា ប្រែថា នូវ កាន់ ញ៉ាំង ចំពោះ អស់ នឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយាសាឍនាម·[ទុ-តិ-យ៉ា-សាត]ឈ្មោះខែអាសាឍទី ២ក្នុងឆ្នាំដែលមានអធិកមាស តាមចន្ទគតិ មាន ៣០ថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុតិយាសាធនាម·[ទុ-តិ-យ៉ា-សាត]ឈ្មោះខែអាសាឍទី ២គឺខែអាសាឍក្រោយ ជាគូគ្នានឹងខែអាសាឍទី ១គឺខែអាសាឍមុនដែលហៅថា បឋមាសាឍ (មានតែក្នុងឆ្នាំណាដែលមានអធិកមាស គឺឆ្នាំដែលត្រូវលើកខែអាសាឍ ២ដងបំពេញតាមចន្ទគតិ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុទ្ទិដ្ឋិនិយមនាម·[ទុត-ទិ-ឋិ-និ-យំ]និយមចំពោះទុទ្ទិដ្ឋិ, សេចក្ដីចូលចិត្តក្នុងទ្រឹស្ដីថាអាក្រក់, សេចក្ដីប្រកាន់ខ្ជាប់ក្នុងទ្រឹស្ដីថាលំបាក, ការយល់ឃើញថារបស់អ្វីទាំងអស់ក្នុងលោកសុទ្ធតែមិនល្អ, សុទ្ធតែប្រកបដោយទុក្ខលំបាក, ... :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុននាម·[ទុន]ប្រាក់ដើម, របស់ដើម គឺប្រាក់ឬរបស់សម្រាប់ចាយ, សម្រាប់ប្រើប្រកបកិច្ចការ ឱ្យចម្រើនប្រយោជន៍ឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុនដ្រានាម·[ទុន-ដ្រា](ភូមិ.) ផ្នែកមួយនៃមណ្ឌលជីវៈដីគោកនៅតំបន់ប៉ូលដែលមានសណ្ឋានដី មានលក្ខណៈជាភ្នំទាបៗ វាលទំនាប ហើយមានដុះចុល្លព្រឹក្សទាបៗ ស្លែ និង លីកែន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុប្បញ្ញាគុណនាម·[ទុប-ប៉ាញ់-ញ៉ា]ដែលមានប្រាជ្ញាអន់, ដែលអាប់ប្រាជ្ញា, ដែលល្ងង់ខ្លៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុព្ភាសិតគុណនាម, នាម·[ទុប-ភា-សិត]សម្ដីអាក្រក់, ពាក្យគំរោះគំរើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទុព្ភិក្ខកាលនាម·[ទុប-ភិក-ខៈ-កាល]គ្រាក្របាយ, គ្រាអត់បាយ, គ្រាអំណត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក