វចនានុក្រមទ្រនើរនាម·[ទ្រ-នើ]ទីសម្រាប់បន្ទើរ, ធ្នើរ (ច្រើនប្រើ ធ្នើរ ជាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រនំលលកនាម·[ទ្រ-នំ-ល-លក]ទំនប់តូចដែលគេលើកខណ្ឌស្រែមួយឱ្យមានផ្នែកដោយខ្លួនពីគ្នា, ដោយបរិយាយថា ទំនប់តូចនោះមានកម្ពស់ផុតពីទឹកស្រែ ល្មមលលកទំបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រពងនាម·[ទ្រ-ពង]ឈើវែង១គូដែលប្រើជាមេសម្រាប់ដាក់ខាងលើឆ្នង់ឬជើងទៀនរទេះទុកដូចជាភ្នាក់ដៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រព្យនាម·[ទ្រ័ប]វត្ថុ, ធនធាន, សម្បត្តិ។ល។ ខ្មែរយើងប្រើពាក្យនេះចំពោះតែវត្ថុ មានមាសប្រាក់ជាដើម ដែលមានម្ចាស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រព្យសកម្មនាម·[ទ្រ័ប-សៈ-កាំ]ប្រាក់និងអ្វីៗផ្សេងទៀតដែលជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ហើយអាចទូទាត់បំណុល ប្រើប្រាស់ ទទួលអត្ថប្រយោជន៍ និងបង្កើនប្រាក់ចំណូលបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមគុណនាម·[ទ្រម]ដែលដុនដាប, ថយកម្លាំង, ថយរូប, ថយរាង (ដោយចាស់ជរាឬដោយធ្វើការធ្ងន់ហួសកម្លាំង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមក់គុណនាម, គុណកិរិយា·[ទ្រ-មក់]ដែលដំអក់, ទម្រន់, ខ្ជិលច្រអូស, សំកុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមាក់ខ្លានាម·[ទ្រ-មាក់-ខ្លា]ឈ្មោះសត្វស្លាបតូចមួយប្រភេទ សន្តានសត្វល្វាចេក (តាមឮគេនិយាយតៗមកថា នៅក្នុងព្រៃញៀតស្បាត, បើឮសំឡេងសត្វនោះយំត្រង់កន្លែងណា គឺមានខ្លានៅជិតៗ ក្បែរកន្លែងនោះពុំខាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក