វចនានុក្រមទ្វិលោហនិយមនាម·[ទ្វិ-លោ-ហៈ-និ-យំ]ការនិយមប្រើលោហធាតុពីរមុខ (ប្រាក់និងមាស) ទុកជាមធ្យោបាយក្នុងការផ្លាស់ប្ដូរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វីសនាម·[ទ្វីស]ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅសហរដ្ឋអាម៉េរិក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេគ្រាះនាម·[ទ្វេ-គ្រាស]ការប្រកាន់យកចំណែកពីរផ្ទុយពីគ្នា តែមានដំណើរឬគោលបំណងទៅកាន់ទីដៅតែមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេគ្រោះនាម·[ទ្វេ-គ្រោះ]ស្ថានភាពមួយដែលមានការលំបាកខ្លាំងក្នុងការសម្រេចចិត្តយកជម្រើសមួយក្នុងចំណោមជម្រើសឯទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេតាអេឡិចត្រុងនាម·[ទ្វេ-តា-អេ-ឡិច-ត្រុង]គូអេឡិចត្រុងវ៉ាឡង់ដែលបង្កើតសម្ព័ន្ធកូវ៉ាឡង់រវាងអាតូមពីរជិតគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេទិសនាម, គុណនាម·[ទ្វេ-ទឹស](ប.ព.) ការបញ្ជូនទិន្នន័យ (គមនាគមន៍) រវាងប្រព័ន្ធឧបករណ៍ពីរក្នុងទិសដៅទៅវិញទៅមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេពន្ធភាពនាម·[ទ្វេ-ពន់-ធៈ-ភាប]ភាពនៃបុគ្គលម្នាក់ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនផង ហើយរៀបអាពាហ៍ពិពាហ៍ជាថ្មីទៀត, ភាពមានប្រពន្ធពីរឬប្ដីពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក