វចនានុក្រមនមស្ការនាម·[នៈ-ម៉័ស-ស្កា]កិរិយាថ្វាយបង្គំ, ការបង្អោនកាយក្រាបប្រណិប័ត; គំនាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនយនេត្រនាម·[នៈ-យៈ-នេត]ភ្នែកជាផ្លូវ; មនុស្ស ឬគំនិតដែលទុកជាភ្នែក, ដែលស្នងភ្នែក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនយលក្ខណៈនាម·[នៈ-យៈ-ល័ក-ខៈ-ណៈ]លក្ខណៈនៃសេចក្ដីពន្យល់ គឺការយោងលេខត្រង់ពាក្យណាមួយនៃទំព័រសៀវភៅ ហើយសរសេរដាក់ខាងក្រោម ដើម្បីពន្យល់ពាក្យនោះៗដែលមានន័យផ្សេងគ្នាជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនយោបាយ[នៈ-យោ-បាយ]ឧបាយក្នុងការណែនាំ, កលល្បិច ឬមេគំនិតដែលគេផ្ដើមឡើង ដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ, កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរកនាម·[ន៏-រក់]ទីអបាយភូមិឬអធោលោក ដែលមានរណ្ដៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខតាមកម្លាំងកម្មដែលខ្លួនធ្វើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរជាតិនាម·[នៈ-រៈ-ជាត]ជាតិមនុស្ស, មនុស្ស, ជន (ពាក្យនេះមានន័យដូចគ្នានឹង នរៈ ដែរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរជេដ្ឋនាម·[នៈ-រៈ-ជេត]មនុស្សដែលជាធំ, ជាចម្បងជាងពួកមនុស្សលោក (ព្រះរាជា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរណានាម·[ន-ណា]ប្រើជាបុច្ឆាសព្វនាមថា មនុស្សណា? អ្នកណា?; នរណាដើរនុ៎ះ?; ឯងទៅជាមួយនឹងនរណា? (ប្រើបានចំពោះតែជាមួយនឹង ណា ប៉ុណ្ណោះឯង, ពុំដែលប្រើជាមួយនឹងពាក្យ នុះ ឬ នោះ ថា នរនុះ ឬ នរនោះ ផងទេ, បើ នរៈ ឬ អ្នក ប្រើបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរទេពនាម·[នៈ-រៈ-ទេប]ទេវតារបស់មនុស្ស (ក្សត្រទ្រង់រាជ្យ) ; ពិទ្យាធរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរនាថនាម·[នៈ-រៈ-នាត] ឬ [ន-រ-នាត]មនុស្សដែលជាទីពំនាក់របស់ពួកមនុស្ស, ម្ចាស់នៃពួកមនុស្ស (ព្រះរាជា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរនាថានាម·[នៈ-រៈ-នា-ថា]ស្ត្រីដែលជាទីពំនាក់របស់ពួកមនុស្ស, ស្ត្រីជាម្ចាស់នៃពួកមនុស្ស (ព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី ឬសម្ដេចព្រះវររាជជននីនៃក្សត្រទ្រង់រាជ្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក