វចនានុក្រមប្រញាប់កិរិយាសព្ទ, គុណកិរិយា, គុណនាម·[ប្រ-ញ៉ាប់]បង្ខំឱ្យញាប់, ធ្វើឱ្យញាប់, ឱ្យឆាប់; ដែលញាប់, ឆាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រញាល់បរិវារសព្ទ·[ប្រ-ញ៉ាល់]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ប្រញាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រញឹកកិរិយាសព្ទ, គុណកិរិយា, គុណនាម·[ប្រ-ញ៉ឹក]បង្ខំញឹកញាប់; ដែលត្រូវធ្វើយ៉ាងញឹកញាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាបរិវារសព្ទ·[ប្រ-ដា]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ប្រដាប់ ថា ប្រដាប់ប្រដា ប្រដាប់ផ្សេងៗច្រើនមុខច្រើនយ៉ាងនេះខ្លះនោះខ្លះ ថោកខ្លះថ្លៃខ្លះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាក់ប្រដឺតគុណនាម, គុណកិរិយា·[ប្រ-ដាក់-ប្រ-ដឺត]ប៉ផ្ដាក់ប៉ផ្ដឺត, ត្រដាបត្រដួស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាក់ប្រទុក្ខគុណនាម·[ប្រ-ដាក់-ប្រ-ទុក]ដែលមានទុក្ខមានព្រួយដូចគេលើកដាក់ៗរឿយៗ ឥតស្រាក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាញបរិវារសព្ទ·[ប្រ-ដាញ]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ថា សាញប្រដាញ គឺសាញក្រៃពេក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាន់គុណកិរិយា, គុណនាម·[ប្រ-ដាន់]ដែលប្រទើសប្រទាក់គ្នា, ដែលប្រគងប្រគាក់ចង្អៀតណែន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាប់កិបនាម·[ប្រ-ដាប់-កិប]ឧបករណ៍សម្រាប់កិបក្រដាស ឯកសារផ្សេងៗ ដោយប្រើគ្រាប់កិប (អ្នកខ្លះហៅ ដែកកិប) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាប់ជើងនាម·[ប្រ-ដាប់-ជើង]គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈសម្រាប់ពាក់លម្អនៅកជើងឆ្វេងស្តាំនៃអ្នករបាំបុរាណខ្មែរ។ ប្រដាប់ជើងមាន កងទងឈូក និងកងញ័រជើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រដាប់ដៃនាម·[ប្រ-ដាប់-ដៃ]គ្រឿងអលង្ការសម្រាប់ពាក់នៅកដៃឆ្វេងស្តាំរបស់អ្នករបាំបុរាណខ្មែរដូចជា ស្លឹកទេស ចិញ្ចៀនក្រង កងញ័រដៃ កន្ទ្រុំ កងរាក់ កងកន់នៃឈុតសម្លៀកបំពាក់គ្រឿងធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក