វចនានុក្រមបញ្ចទេពនាម·[ប៉័ញ-ចៈ-ទេប]ទេវតា ៥ប្រភេទគឺ បុព្វទេព, សម្មតិទេព, ឧបបាតិកទេព, វិសុទ្ធិទេព, អន្តោទេព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចពណ៌នាម, គុណនាម·[ប៉័ញ-ចៈ-ព័រ] ឬ [ប័ញ-ច្ព័រ]ព័ណ៌ប្រាំយ៉ាង; ដែលមានព័ណ៌ប្រាំយ៉ាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចពិធគុណនាម·[ប៉័ញ-ចៈ-ពិត]ដែលមាន ៥យ៉ាង, មាន ៥ប្រការ, មាន ៥មុខឬបែប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចពិធកល្យាណីនាម·[ប៉័ញ-ចៈ-ពិ-ធៈ-ក័ល-យ៉ា-ណី]ស្ត្រីដែលមានលំអ៥យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចព័ណ៌នាម, គុណនាម·[ប៉័ញ-ចៈ-ព័រ] ឬ [ប៉័ញ-ច្ព័រ](ម.ព. បញ្ចពណ៌)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចរង្គនាម·[ប៉័ញ-ចៈ-រង់]ឈ្មោះចានដែលមានព័ណ៌ប្រាំឆ្លាស់ជារូបជាក្បាច់រចនាផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចសាខានាម·[ប៉័ញ-ចៈ-សា-ខា]មែក ៥; និយាយអំពីជាតិមនុស្សយើងដែលចាប់កំណើតក្នុងផ្ទៃមាតា បានត្រឹម ៣៥ថ្ងៃ ក៏បែកចេញជាពក ៥គឺ ពក១បម្រុងនឹងកើតជាក្បាល, ពក៤ទៀតបម្រុងនឹងកើតជាដៃ២, ជើង២, ហៅថា បែកបញ្ចសាខា ឬ បញ្ចបិឡកា "ពក៥" ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចានាម·[ប៉័ញ-ចា]ឈ្មោះគ្រឿងរចនាមានថ្នាក់មានជាន់ សម្រាប់តម្កល់កោដ្ឋដាក់សព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចាច់កិរិយាសព្ទ·[បញ់-ចាច់] ឬ [បាញ់-ចាច់]ពោលពាក្យថា ចាច់! (ព.ទ្រ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចាំកិរិយាសព្ទ·[បញ់-ចាំ] ឬ [បាញ់-ចាំ]ដាក់ទ្រព្យរបស់អ្វីមួយទុកជាភ័ស្ដុតាងហើយយកប្រាក់មិនដល់នឹងថ្លៃទ្រព្យរបស់នោះ ដោយបម្រុងនឹងលោះយកវិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចាំងកិរិយាសព្ទ·[បញ់-ចាំង] ឬ [បាញ់-ចាំង]ធ្វើឱ្យចាំង, ធ្វើឱ្យឆ្លុះឃើញស្រមោលដោយពន្លឺ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចុកកិរិយាសព្ទ·[បញ់-ចុក] ឬ [បាញ់-ចុក]ចុកឱ្យ, ដាក់ភោជនាហារក្នុងមាត់ឱ្យបរិភោគ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក