វចនានុក្រមបក្ខនាម·[ប៉័ក]ចំអេងស្លាប; ពួក។ល។ ច្រើននិយាយថា បក្ខពួក ឬ ពួកបក្ខ ឬថា ស្ម័គ្របក្ខពួក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្ខគណនានាម·[ប៉័ក-ខៈ-គៈ-ណៈ-នា]ការរាប់បក្ខ គឺរាប់ឱ្យដឹងចំណែកថ្ងៃខែខ្នើតរនោច (តាមដំណើរព្រះចន្ទ្រ ឬតាមដំណើរព្រះអាទិត្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្ខព័ន្ធនាម·[ប៉ាក់-ព័ន]ការចងបាច់គ្នាជាពួកជាក្រុមបក្ខពួក។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកអ្នកដែលមានចិត្តស្ម័គ្រ ឬមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សឬចំពោះកិច្ចការណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្ខសម្ព័ន្ធនាម·[ប៉ាក់-សំ-ព័ន]ការចងបាច់គ្នាជាពួកជាក្រុម ដើម្បីពង្រឹងកម្លាំងឱ្យបានរឹងប៉ឹងមុតមាំ; ពួកមនុស្សឬប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាជាពួកដើម្បីប្រឆាំងទប់ទល់នឹងខ្មាំងសត្រូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្ខានុគ្រោះ[ប៉័ក-ខា-នុ-គ្រោះ]សេចក្ដីលម្អៀងដោយអនុគ្រោះចំពោះមនុស្ស ឬក្រុមណាមួយ; ការកាន់ជើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្សានាម·[ប័ក-សា]សត្វស្លាបទាំងឡាយ (ខ្មែរយើងប្រើតាមទម្លាប់ សំដៅចំពោះតែពួកសត្វស្លាបឈ្មោល)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្សីនាម·[ប័ក-សី]សត្វមានស្លាប (សត្វស្លាប)។ ខ្មែរយើងច្រើនហៅចំពោះតែសត្វស្លាបញី; ប៉ុន្តែ សំ. បក្សិណី; បា. បក្ខិនី «សត្វស្លាបញី»។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្សីវប្បកម្មនាម·[ប័ក-សី-វ៉ាប់-ប៉ៈ-កាំ]ការចិញ្ចឹមបក្សីតាមលក្ខណៈបច្ចេកទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្សីវប្បករនាម·[ប័ក-សី-វ៉ាប់-ប៉ៈ-ក]អ្នកចិញ្ចឹមបក្សី (សត្វស្លាប)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបក្សីវិទ្យានាម·[ប័ក-សី-វិត-ទ្យា]វិទ្យាសាស្ត្រសិក្សាអំពីបក្សី (សត្វស្លាប)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង់កកិរិយាសព្ទ·[បង់-ក]ពាក់សំពត់លើស្មាម្ខាងសំយុងមកខាងមុខនិងទៅខាងក្រោយ, ហៅថា បង់កស្មាម្ខាង។ ដាក់សំពត់លើស្មាទាំងពីរ សំយុងចុងទាំងពីរមកខាងមុខឬទៅខាងក្រោយ, ហៅថា បង់កស្មាទាំងពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង់ក្មេងគុណនាម, នាម·[បង់-ក្មេង]របែងរនាប, របែងព្រួលឬបន្ទោះល្អីជាដើម ដែលថែមលើសខុសពីជួរឯទៀត គ្រាន់តែជួសស៊ែមមិនផុតចុងផុតដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក