វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ប · ២៥៣៩ ពាក្យ

វចនានុក្រម

បឋមប្បញ្ញត្តិ

នាម[បៈ-ឋំ-ម៉ៈ-ប៉ាញ-ញ័ត]

សិក្ខាបទ, មាត្រាច្បាប់ដែលទ្រង់តែងតាំងបញ្ញត្តជាដំបូង, ក្នុងសិក្ខាបទនីមួយ ៗ ក្នុងព្រះពុទ្ធសាសនា មានបឋមប្បញ្ញត្តិ, អនុប្បញ្ញត្តិ (ការបញ្ញត្តិក្រោយបន្ទាប់បន្ថែមសេចក្ដីលើបឋមប្បញ្ញត្តិ)។ ឧទាហរណ៍ ក្នុងសិក្ខាបទបារាជិកទី ១រឿងដំបូងនិយាយពីភិក្ខុសេពសន្ថវៈជាមួយនឹងមនុស្សស្រី។ ព្រះពុទ្ធបញ្ញត្តិថា ភិក្ខុណាមួយសេពមេថុនធម្ម ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ នេះជាបឋមប្បបញ្ញាត្តិ។ គ្រាមកទៀត មានភិក្ខុសេពសន្ថវៈជាមួយនឹងសត្វស្វាញី។ ព្រះពុទ្ធបញ្ញត្តិបន្ថែមទៀតថា ភិក្ខុណាមួយសេពមេថុនធម្ម ដោយហោចទៅសូម្បីជាមួយនឹងសត្វតិរច្ឆានញីក្ដី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ នេះជាអនុប្បញ្ញត្តិ។

មើលអត្ថន័យ
មុនទំព័រ ២៣ នៃ ១៤២បន្ទាប់