វចនានុក្រមបន្ធូរកិរិយាសព្ទ·[បន់-ធូ]ធ្វើឱ្យធូរ គឺធ្វើមិនឱ្យតឹងមិនឱ្យចង្អៀតពេក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លប់កិរិយាសព្ទ·[បន់-ឡប់]ធ្វើឱ្យឡប់ គឺនិយាយបង្គ្របឬនិយាយបំភាន់ ដើម្បីឱ្យគេឡប់វល់ប្រាជ្ញាទាល់សម្ដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លានាម·[បន់-ឡា]រុក្ខាវយវៈស្រួចមុតរបស់ឈើ, ឫស្សី, ផ្ដៅ, វល្លិពួកខ្លះជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លាចកិរិយាសព្ទ·[បន់-ឡាច]ធ្វើឱ្យខ្លាចដោយព្យូហ៍, ដោយកលឧបាយ ឬដោយសម្ដែងអាការៈគួរស្បើម គួរស្ញើប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លឹមកិរិយាសព្ទ·[បន់-ឡឹម]បង្ហើបធ្វើឱ្យឃើញកំផ្លឹម ឬឱ្យឃើញតែបន្តិច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លឺកិរិយាសព្ទ·[បន់-ឡឺ]បញ្ចេញសំឡេងឱ្យលាន់ឮខ្លាំងឡើង, កម្ទរសម្ដីឮខ្លាំងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លុកបរិវារសព្ទ·[បន់-ឡុក]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន្លែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លុងនាម·[បន់-ឡុង]របស់ដែលគេដាក់ប្លុងឱ្យបព្វជិតទស់យក។ របស់ដែលគេរៀបបញ្ជូនឱ្យបុគ្គលអ្នករំលាងខន្ធទៅហើយ, គេដាក់ប្លុងហើយនិមន្តបព្វជិតទស់យក ឬលើកប្រគេន ឬក៏គ្រាន់តែពោលពាក្យបវារណាឮឱ្យលោកជ្រាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លុយកិរិយាសព្ទ·[បន់-ឡុយ]បញ្ចេញសម្ដីពីចម្ងាយដោយសំដៅចំ ឬដោយបញ្ឆិតបញ្ឆៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក