វចនានុក្រមបរទារកម្មនាម·[ប៉ៈ-រ៉ៈ-ទា-រៈ-កាំ]អំពើដែលបុរសប្រព្រឹត្តខុសចំពោះភរិយារបស់អ្នកដទៃ គឺអំពើលួចប្រពន្ធគេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធននាម·[ប-រ៉-ធន់]ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយលិខិតបរាធនបាលកិច្ច ឬបទបញ្ញត្តិជាធរមាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធនបាលនាម·[ប-រ៉-ធន់-នៈ-បាល] ឬ [ប៉ៈ-រ៉-ធន់-នៈ-បាល]បុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយលិខិតបរធនបាលកិច្ច ឬបទបញ្ញត្តិជាធរមាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធនបាលកិច្ចនាម·[ប-រ៉ៈ-ធន់-នៈ-បា-ឡៈ-កិច]កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធន ដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាផលប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទបញ្ញត្តិជាធរមាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធនបាលទាយកនាម·[ប-រ៉-ធន់-នៈ-បា-ឡៈ-ទា-យក់] ឬ [ប៉ៈ-រ៉-ធន់-បា-ឡៈ-ទា-យក់]បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរនិម្មិតវសវតីនាម·[ប៉ៈ-រ៉ៈ-និម-មិ-តៈ-វៈ-សៈ-វៈ-តី]ឈ្មោះស្ថានសួគ៌ក្នុងឆកាមាវចរជាន់ទី ៦។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរមគុណនាម·[ប-រ៉ុម]ឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ល្អប្រពៃ; ក្រៃលែង។ ពាក្យនេះគេច្រើនប្រើជាបទសមាសភ្ជាប់ជាខាងដើមសព្ទឯទៀត (អ.ថ. ប រ៉ុម-ម៉ៈ) ដូចជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរមកោដ្ឋនាម·[ប-រ៉ុម-ម៉ៈ-កោត]ព្រះបរមនាមនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ... (ព្រះអង្គដួង) ជាព្រះវររាជបិតានៃព្រះបាទសម្ដេចព្រះនរោត្តម ... និងព្រះបាទសម្ដេចព្រះសិរីសុវត្ថិ (ស៊ីសុវត្ថិ) ... ក្នុងកម្ពុជរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរមក្សត្រនាម·[ប-រ៉ុម-ម៉ៈ-ក្ស័ត]ស្ដេចដ៏ខ្ពង់ខ្ពស់, ស្ដេចដ៏កំពូល, ស្ដេចដ៏ប្រសើរ, ស្ដេចដែលមានបុណ្យអំណាចខ្លាំងក្លា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរមក្សត្រាធិរាជនាម·[ប-រ៉ុម-ម៉ៈ-ក្ស័ត-ត្រា-ធិ-រាច]ស្ដេចដ៏ក្រៃលែងលើសស្ដេចទាំងពួង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរមត្ថនាម·[ប-រ៉ៈ-ម៉័ត] ឬ [ប៉ៈ-រ៉ៈ-ម៉័ត]ធម៌មានអត្ថដ៏ឧត្តម ឬក្រៃលែង (ព្រះអភិធម្ម) ; ពាក្យសត្យ, សេចក្ដីពិត ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរមត្ថកថានាម·[ប-រ៉ៈ-ម៉័ត-ថៈ-កៈ-ថា] ឬ [ប៉ៈ-រ៉ៈ-ម៉័ត-ថៈ-កៈ-ថា]វាចាសម្ដែងនូវសេចក្ដីពិត ឬវាចាសម្ដែងនូវព្រះអភិធម្ម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរមត្ថវិជ្ជានាម·[ប-រ៉ៈ-ម៉័ត-ថៈ-វិច-ជា]វិជ្ជាផ្នែកខាងបរមត្ថ, វិជ្ជាដែលមានអត្ថដ៏ជ្រាលជ្រៅយ៉ាងក្រៃលែង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក