វចនានុក្រមបាទីនាម·[បា-ទី]ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុក ហៅថា ស្រុកបាទី ក្នុងខេត្តតាកែវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាទុកនាម·[បា-ទុក]ទ្រនាប់ជើង (ដែលធ្វើដោយឈើឬស្មៅ ឬក៏ធ្វើពីអ្វីផ្សេងៗ ក្រៅពីស្បែក) ; ច្រើនប្រើជា (រ.ស.) ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបានកិរិយាសព្ទ·[បាន]សម្រេច, សម្រេចប្រយោជន៍, ដល់ព្រម, សមប្រកប, កប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបានីយគុណនាម·[ប៉ា-ណី-យៈ] ឬ [ប៉ា-នី]ដែលគេគប្បីផឹក, ដែលគួរផឹកបាន, ដែលសម្រាប់ផឹក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបានីយភោជនីយដ្ឋាននាម·[ប៉ា-ណី-យៈ-ភោ-ជៈ-នី-យ៉ាត់-ឋាន]កន្លែងសម្រាប់បរិភោគអាហារ ឬផឹកភេសជ្ជៈ ឬស្រាជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាបធម៌នាម·[បា-ប៉ៈ-ធ័រ]ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឱ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាបមិត្តនាម·[បា-ប៉ៈ-មិត]មិត្រអាក្រក់ គឺមិត្រដែលនាំឱ្យខូចខាតប្រយោជន៍, នាំឱ្យមានសេចក្ដីវិនាសផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាពួននាម·[បា-ពួន]ឈ្មោះប្រាសាទថ្មបុរាណមួយនៅក្នុងកំពែងនគរធំ ក្នុងខេត្តសៀមរាប; តាមឈ្មោះដើមថា ហេមាទ្រិ “ភ្នំមាស”។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាភ្នំនាម·[បា-ភ្នំ]ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះតាំងជាស្រុក ហៅថា ស្រុកបាភ្នំ នៅក្នុងខេត្តព្រៃវែង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាមោក្ខគុណនាម·[ប៉ា-ម៉ោក]ដែលជាប្រធាន, ជាមេ, ជាអ្នកនាំមុខ, ជាអ្នកនាំអាទិ៍ (ប្រើជា ប្រមុខ្យ (ប្រមុខ) ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាមោជ្ជនាម·[ប៉ា-ម៉ោច-ជៈ] ឬ [ប៉ា-ម៉ោច]សេចក្ដីរីករាយ, សេចក្ដីពេញចិត្តខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយ[បាយ]riceភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិត ឬសង្កត់យកទឹកចេញរួចផ្ងំឱ្យងំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក