វចនានុក្រមបាយម៉ាតនាម·[បាយ-ម៉ាត]ឈ្មោះឈើតូចមួយប្រភេទ ស្លឹកមានក្លិនក្រអូបប្រហើរ; មាន ២ប្រភេទគឺ បាយម៉ាតស្រុក, បាយម៉ាតព្រៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយម៉ាននាម·[បាយ-ម៉ាន]ម្សៅឬអង្ករដំណើបដែលរំងាស់ឱ្យរលួយស្អិត សម្រាប់ប្រើការលាបបិទក្រដាសជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយសិង្ឃាដក៍នាម·[បាយ-សិង-ឃាត]ឈ្មោះដុំបាយតូចៗបួនដុំដែលដាក់ទើរលើមាត់ឆ្នាំងដាំថ្នាំរំងាប់រោគ ប្រើជាគ្រឿងប្រសិទ្ធីថ្នាំឆ្នាំងឱ្យពូកែ (ប្រើតាមតម្រាគ្រូថ្នាំ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយសីនាម·[បាយ-សី]កំណាត់ដើមចេកមានដោតជើងដាក់បញ្ឈរមានរមូរស្លឹកចេកសណ្ឋានម្រាមដៃដោតជាថ្នាក់ៗ មាន ៣ថ្នាក់ ឬ ៥ថ្នាក់, ៧ថ្នាក់, ៩ថ្នាក់ មានដោតផ្កាលាយចម្រុះ, មានដាក់បាយព្រលឹងឬលាជ ដែលហៅថា បាយសី គឺបាយស្រី ឬបាយសិរី តម្កល់ត្រង់ខាងលើកំពូល, បែបនេះហៅថា បាយសីធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយស្រីនាម·[បាយ-ស្រី]ឈ្មោះគ្រឿងមង្គលការអាពាហ៍ពិពាហ៍មានរបៀបដាក់បាយនិងភោជនាហារច្រើនមុខក្នុងតៀបទាំងគូឆ្វេងស្ដាំ មានអ្នកកាន់ដាវរាំបើកគ្របតៀបទាំងនោះ ក្នុងវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាចងដៃសម្រេចមង្គលការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយឡុកបាយឡនាម·[បាយ-ឡុក-បាយ-ឡ]ឈ្មោះល្បែងសម្រាប់ក្មេងតូចៗលេងដណ្ដាំស្ល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយអ[បាយ-អ]ចំណុះធាតុ ២យ៉ាងគឺ កំបោរ, ខ្សាច់លាយនឹងទឹក សម្រាប់បូកការដែលធ្វើដោយឥដ្ឋ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយអគោម័យនាម·[បាយ-អ-គោ-ម៉ៃ]បាយអដែលយកអាចម៍គោស្រស់លាយនឹងដីដំបូកនឹងចំបើង បូកជញ្ជាំងប្រដឹសឬលញ់លានបែនបោកស្រូវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយាសនាម·[បា-យ៉ាស]ឈ្មោះបាយចម្អិនលាយនឹងទឹកដោះគោ ព្រមទាំងគ្រឿងផ្សំមានតម្លៃផ្សេងៗ; មាន ២យ៉ាងគឺ សោទកបាយាស បាយាសមានទឹក (បាយាសទឹក), និរុទកបាយាស បាយាសឥតទឹក (បាយាសគោក)។ (ច្រើនប្រើនៅប្រទេសឥណ្ឌាសម័យបុរាណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយ័ននាម·[បា-យ័ន]ឈ្មោះប្រាសាទថ្មបុរាណមួយ ក្នុងកំពែងនគរធំ នៅក្នុងខេត្តសៀមរាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារគូនាម·[បា-រៈ-គូ] ឬ [បា-គូ]អ្នកដល់នូវត្រើយនៃវិទ្យា (ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ) ; អ្នកដល់នូវត្រើយគឺព្រះនិព្វាន (ព្រះអរហន្ត)។ ពាក្យនេះ ខ្មែរយើងប្រើជាសម្ដីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិព្រាហ្មណ៍ តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋ តាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារតនាម·[បា-រ៉ត]ធាតុរាវមួយប្រភេទ សម្បុរស្រដៀងនឹងសំណ, កាលបើត្រូវកម្ដៅក៏ក្លាយបាត់ក្លិននិងរសជាតិដើមមួយរំពេច; ហៅក្លាយជា បរត ឬ បរទ ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក