វចនានុក្រមបាសាទិកសមាជិកនាម·[ប៉ា-សា-ទិ-កៈ-សៈ-ម៉ា-ជិក]សមាជិកអ្នកមានសេចក្ដីជ្រះថ្លា គឺសមាជិកដែលគ្រាន់តែបានបង់ប្រាក់ភាគទានជាជំនួយដល់សមាគមណាមួយ តែពុំបានជួយបំពេញកិច្ចការផ្ទាល់ខ្លួនក្នុងសមាគមនោះទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាស៊ីឃ្លង់នាម·[បា-ស៊ី-ឃ្លង់]បាក់តេរីម្យ៉ាងដែលបង្ករោគឃ្លង់។ បាក់តេរីនេះរកឃើញនៅគ្រិស្តសករាជ១៨៧៣ដោយជនជាតិន័រវែសឈ្មោះ ហង់សិន(Gerhard Armauer Hansen)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាស៊ីយ៍នាម·[បា-ស៊ី]ពពួកបាក់តេរីឯកកោសិកាមានរាងដូចកូនដំបង ដែលអាចរស់នៅក្នុងដី ទឹក ខ្យល់ សព៌ាង្គកាយ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាស៊ីរបេងនាម·[បា-ស៊ី-រ-បេង]បាក់តេរីម្យ៉ាងដែលបង្ករោគរបេងចំពោះមនុស្សនិងសត្វ។ បាក់តេរីនេះរកឃើញនៅគ្រិស្តសករាជ១៨៨២ដោយជនជាតិអាល្លឺម៉ង់ឈ្មោះ រ៉ូបែរកុក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាហុនកដ្ឋាននាម·[ប៉ា-ហុ-នៈ-កាត់-ឋាន]កន្លែងទទួលភ្ញៀវ, បន្ទប់សម្រាប់ទទួលភ្ញៀវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាហុនកៈនាម·[ប៉ា-ហុ-នៈ-កៈ]ជនដែលមកដោយមានការអ្វីមួយ ឬដែលមកលេងដោយសេចក្ដីនឹករឭក, ភ្ញៀវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាឡាត់[បា-ឡាត់]ឋានន្តរនៃមន្ត្រីសង្ឃ ថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាង សមុហ៍ ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង ៤គឺ ឯក, ទោ, ត្រី, ចត្វា មានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខេត្ត ក៏មានឋានានុក្រមទី បាឡាត់ ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាឡែននាម·[បា-ឡែន]ថនិកមច្ឆាមួយប្រភេទដែលមានមាឌធំ រស់នៅក្នុងទឹកប្រៃ មានទម្ងន់ច្រើនតោន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងខែលគុណកិរិយា·[បាំង-ខែល]ដែលមានលំនាំទ្រេតចំខែងដូចជាគេយកខែលបាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក