វចនានុក្រមបាំងខ្លោងនាម·[បាំង-ខ្លោង]គ្រឿងលម្អស្ថាបត្យកម្មដែលមានទម្រង់ផ្សេងៗ សម្រាប់តុបតែងលម្អនៅលើខ្លោងទ្វារឬគោបុរៈ ប្រាសាទបុរាណ វត្តអារាម និងអគារសាធារណៈ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងឆត្រកិរិយាសព្ទ·[បាំង-ឆ័ត]បើកឆត្រគ្របពីលើមិនឱ្យត្រូវកម្ដៅថ្ងៃឬត្រូវភ្លៀង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងភក់នាម·[បាំង-ភក់]បន្ទះឈើឬបន្ទះដែកមានសណ្ឋានក្រឡូមឬសំប៉ែតដាក់បន្ទើតឱ្យហើបងើបគ្របពីលើកង់រថសេះ, រថយន្ត, ទោចក្រយានជាដើម សម្រាប់បាំងមិនឱ្យភក់ឬធូលីខ្ទាតឬហុយមកខាងលើ; ហៅថា គម្របកង់ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងភ្នែកគុណកិរិយា·[បាំង-ភ្នែក](សំនួន.) ដោយធ្វើជាមិនឃើញ មិនដឹងមិនឮ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងសាចនាម·[បាំង-សាច]ដំបូលល្វែងខាងក្រៅបំផុតសម្រាប់ជារបាំងរាំងទឹកភ្លៀងមិនឱ្យសាចចូលមកដល់ល្វែងខាងក្នុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងសែងនាម·[បាំង-សែង]ឈ្មោះគ្រឿងហែថ្នាក់ខ្ពស់មួយប្រភេទ មានសណ្ឋានជាចាមរខ្នាតធំ មានដងវែង សម្រាប់បាំងពីខាងមិនឱ្យពន្លឺព្រះអាទិត្យចាំងព្រះភ័ក្ដ្រព្រះរាជា។ ប្រើតែក្នុងវេលាដែលស្ដេចចេញហែប្រទក្សិណរាជធានីជាដើម (ស. ប្រើ ប័ងសូរយ៍ អ.ថ. ប័ងស៊ូន, និង ប័ងទ្រេក អ.ថ. ប័ងសែក ...)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងស្ទើរគុណកិរិយា, គុណនាម·[បាំង-ស្ទើ]ដែលនៅស្ទាក់ស្ទើរមិនទាន់ស៊ប់ឬមិនទាន់ដាច់ស្រេច, ដែលនៅក្នុងការរារែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាំងស្លាបនាម·[បាំង-ស្លាប](វ.វិចិ.) បន្ទះមានរាងដូចព្រុយត្រីសម្រាប់ចាប់ភ្ជាប់នៅចំហៀងមកុដអប្សរាទាំងពីរខាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិចកិរិយាសព្ទ·[បិច]ចាប់ទាញដោយប្រើមេដៃនិងម្រាមដៃយ៉ាងស្រាលហើយរហ័ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋិលេខនាម·[បិត-ឋិ-ឡេក]ការចារ ការចុះហត្ថលេខា ឬបោះត្រាលើខ្នងលិខិត ឬបណ្ណ; សេចក្ដីបញ្ជាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋិលេខកម្មនាម·[ប៉ិត-ឋិ-លេ-ខៈ-កាំ]ការផ្ទេររូបិយាណត្តិពីម្នាក់ទៅម្នាក់ ដោយមានសរសេរចារ និងចុះហត្ថលេខានៅលើខ្នងរូបិយាណត្តិ ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋ្យដ្ឋិកសត្វនាម·[ប៉ិត-ឋ្យាត់-ឋិ-កៈ-ស័ត]សត្វមួយពួកដែលមានឆ្អឹងទ្រនុងខ្នងហើយមានឆ្អឹងជំនីរតភ្ជាប់ពីទ្រនុងខ្នងនោះរួមមកខាងពោះ, ហៅដោយរួបរួមថា សត្វមានគ្រោងឆ្អឹង ដូចជា គោ, ក្របី, ត្រីជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិដ្ឋ្យាដ្ឋិកសត្វនាម·[ប៉ិត-ឋ្យាត-ឋិ-កៈ-ស័ត](ម.ព. បិដ្ឋ្យដ្ឋិកសត្វ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក