វចនានុក្រមបីដូចគុណកិរិយា·[បី-ដូច]ប្រហែលដូច, ហាក់ដូច គឺទុកដាក់ថានេះ ដូចជានោះ ឬនោះដូចជានេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបីតិនាម·[ប៉ី-តិ]សេចក្ដីត្រេកអរព្រឺព្រួច ផ្សព្វផ្សាយ អណ្ដែតអណ្ដូង, សេចក្ដីឆ្អែតចិត្តដោយអំណរ ដ៏វិសេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឹងនាម·[បឹង]ល្ហាលទឹកធំល្វឹងល្វើយក៏មាន គ្រាន់តែធំជាងស្រះ ជាងត្រពាំងដែលធំៗក៏មាន, ខ្លះមានដីខ្ពស់ជាភ្លឺព័ទ្ធជុំវិញ, ខ្លះមានប្រឡាយ ឬជ្រលង; ព្រែកចួបនឹងស្ទឹងឬទន្លេ សម្រាប់ទឹកហូរចេញចូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឺតកិរិយាសព្ទ·[បឺត]ស្រូបផ្អឹបមាត់ដោយប្រឹងពេញកម្លាំងដង្ហើមយ៉ាងវែង ដើម្បីឱ្យជក់ចេញ ឬឱ្យជក់ចូល, ស្រូបដោយកម្លាំងខ្យល់ដែលមូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឺះ!ឧទានសព្ទ·[បឺះ]សូរសំឡេងហៅឆ្កែធំឱ្យមក, បើកូនឆ្កែតូចៗ ហៅដោយសូរសម្ដីថា ចូចៗ! ឬ ចូៗ! :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុកកិរិយាសព្ទ·[បុក]បុះពីលើទៅក្រោមដោយលើកទម្លាក់ឱ្យទង្គិចខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុកល័ក្ដនាម·[បុក-លាក់]ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ គេលេងនៅពេលបុកល័ក្ដស្រម៉ក្នុងពិធីធ្វើធ្មេញក្នុងសម័យពីដើម ដែលហៅតាមទម្លាប់ថា ពិធីមង្គលធ្វើធ្មេញលេញល័ក្ដ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គល[បុក-គល់]ចិត្ត, វិញ្ញាណ; រាងកាយ, ខ្លួនប្រាណ; សត្វលោកទូទៅទាំងអស់ដែលមានចិត្តមានវិញ្ញាណ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលប្បញ្ញត្តិនាម·[បុក-គៈ-ល័ប-ប័ញ-ញ៉ាត់]ឈ្មោះគម្ពីរព្រះអភិធម្មត្រង់លំដាប់ទី ៤សម្ដែងអំពីបញ្ញត្តិ ហៅថាសត្វ ថាបុគ្គល ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលភាពនាម·[បុក-គល់-ភាប]ភាពចម្រុះនៃអ្វីៗដែលបង្ហាញពីចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗ រួមមានអាកប្បកិរិយា និស្ស័យ សតិអារម្មណ៍ និងស្មារតី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុគ្គលាធិដ្ឋាននាម·[បុក-គៈ-លា-ធិត-ឋាន]ពាក្យដែលមានបុគ្គលជាទីតាំង គឺពាក្យដែលនិយាយសំដៅបុគ្គលអ្នកសម្រេចអំពើទាំងពួង, ទីទៃពីធម្មាធិដ្ឋាន "ពាក្យដែលមានធម៌ជាទីតាំង គឺពាក្យប្រាប់អំពើ", ដូចជា អ្នកឱ្យ ជា បុគ្គលាធិដ្ឋាន, អំណោយ ជាធម្មាធិដ្ឋាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក