វចនានុក្រមបង្គោលនាម·[បង់-គោល]ឈើឬឫស្សីជាគោលសម្រាប់ដាំ សម្រាប់បោះក្នុងដីដើម្បីនឹងចងសត្វ, ចងទូកជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្គោលព្រំដែននាម·[បង់-គោល-ព្រំ-ដែន]បង្គោលដែលបោះកំណត់ទីតាំងបែងចែកដែនដីរវាងប្រទេសនិងប្រទេស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្គ្របកិរិយាសព្ទ·[បង់-គ្រប]គ្របលើទាំងអំណាច, ទាំងបំពាន; រំលោភលើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្បោយកិរិយាសព្ទ·[បង់-បោយ]គ្រាន់តែចុះមកឱ្យឃើញប៉ុណ្ណោះ ពុំមែនត្រូវសរសេរដូច្នេះទេ ព្រោះសរសេរខុសទំនង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្រាសកិរិយាសព្ទ·[បង់-រ៉ាស]ធ្វើឱ្យប្រាស, ធ្វើឱ្យនិរាសឃ្លាតចេញ; ច្រើនប្រើជាមួយនឹងពាក្យ ពង្រាត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្រុះកិរិយាសព្ទ·[បង់-រ៉ុះ]ខៃ, ខួង, ស្វាន, ទម្លុះឱ្យមានរន្ធរហូតពីដើមទៅចុង ឬពីម្ខាងទៅម្ខាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្រៀនកិរិយាសព្ទ·[បង់-រៀន]ញ៉ាំងអ្នកដទៃឱ្យរៀន, ប្រៀនឱ្យចេះ, ឱ្យចំណេះដោយការបង្ហាត់, បង្ហាញឱ្យចេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្រោសគុណនាម, នាម·[បង់-រ៉ោស]ដូចគ្នានឹង បម្រោស ដែរ (និយាយឬសរសេរតាមទម្លាប់ប្រើ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្រះកិរិយាសព្ទ·[បង់-រ៉ះ]កម្រើកអវយវៈដោយប្រឹងខ្លាំង ដើម្បីនឹងឱ្យរួចពីចំណាប់ ឬពីចំណង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក