វចនានុក្រមប៉ាតណាប៉ាតណីគុណកិរិយា·[ប៉ាត-ណា-ប៉ាត-ណី]ឥតបើគិត, ឱ្យរួចតែពីមាត់, គ្មានមូលដ្ឋាន; គ្មានសណ្ដាប់ធ្នាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ាតេនាម·[ប៉ា-តេ]ឈ្មោះចំណីមួយប្រភេទផ្សំពីសាច់ជ្រូក សាច់គោ សាច់មាន់ ឬត្រី ចិញ្ច្រាំឬកិនឱ្យម៉ដ្ឋលាយជាមួយគ្រឿងផ្សំមួយចំនួនទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ាត់រញ៉ាត់គុណកិរិយា, គុណនាម·[ប៉ាត់-រ-ញ៉ាត់]រលះរលាំងគ្រវាត់គ្រវែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ានកិរិយាសព្ទ·[ប៉ាន]ពាសពីលើ, ស្រោបថែម, ដាក់ឬពាក់ប្រដាប់ដែលហៅថា ប៉ាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ានសក្ដិនាម·[ប៉ាន-សាក់]សញ្ញាឋានន្តរសក្ដិដែលដាក់នៅលើដៃឬស្មាអាវឯកសណ្ឋាន ដើម្បីសម្គាល់ឋានន្តររបស់អ្នកពាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ាន់ស្មានកិរិយាសព្ទ·[ប៉ាន់-ស្មាន]ប៉ាន់ប្រមាណ គិតស្មានដោយប្រហាក់ប្រហែល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ារីប៉ាសស៊ុយនាម·[ប៉ា-រី-ប៉ាស-ស៊ុយ](សេ.ហិ.) វិធីសាស្ត្រសងបំណុលក្នុងពេលតែមួយទៅឱ្យម្ចាស់បំណុលទាំងអស់តាមចំណែកស្មើៗគ្នា ដោយមិនគិតពីទំហំនៃបំណុលរបស់ម្ចាស់បំណុលនីមួយៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ារ៉ាគុណនាម·[ប៉ារ៉ា]ដែលមានក្រឡានិងពណ៌ (តាមធម្មតា បៃតង ខ្មៅ ត្នោត) មានសណ្ឋានដូចស្លឹកឈើចម្រុះគ្នា (ជាឯកសណ្ឋានយោធានៅពេលបេសកកម្ម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ារ៉ាតង់នាម·[ប៉ា-រ៉ា-តង់]ផ្ទាំងក្រណាត់កៅស៊ូប្រើសម្រាប់បាំងពន្លឺថ្ងៃ ភ្លៀង ឬក៏ក្រាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប៉ារ៉េនាម·[ប៉ា-រ៉េ]មួកម្យ៉ាងរាងមូលសំប៉ែតដែលធ្វើពីសាច់ក្រណាត់ទន់ និងមានខ្សែរុំតឹងព័ទ្ធជុំវិញក្បាលមួក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក