វចនានុក្រមផ្អកនាម·[ផ្អក]ត្រីឬសាច់ផ្សំនឹងគ្រឿងផ្សេងៗ ដាក់ញាត់ផ្អាប់ទុកក្នុងពាង, ក្រឡ, ឪទឹន ឱ្យឡើងបាយស្រាកើតជារសជូរសម្រាប់ចម្អិនប្រើជាម្ហូប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អងបរិវារសព្ទ·[ផ្អង]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្អៀង ថា ផ្អៀងផ្អង គឺផ្អៀងកងាកបែរឆ្វេងស្ដាំចុះឡើងដោយលំនាំយឺតៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អបកិរិយាសព្ទ·[ផ្អប]ដាក់ឱ្យអបជិតគ្នា, អបផ្ទប់ផ្ទល់; អែបអបផ្ទប់ផ្ទល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អរនាម·[ផ្អ]ឈ្មោះតាសក់មួយប្រភេទដើមវារផ្ទាល់នឹងដី ផ្លែប្រើជាអាហារបានច្រើនបែប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អាកកិរិយាសព្ទ·[ផ្អាក]បញ្ឈប់កិច្ចការអ្វីមួយឬមួយគ្រាសិន; ឈប់បង្អង់ដោយឡែក ឬដោយគ្រាដោយស្របក់សិន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អាក់ផ្អើកគុណនាម, គុណកិរិយា·[ផ្អាក់-ផ្អើក]ផ្ងាក់ផ្ងើក, ប៉ាក់ប៉ើក, របះរបើង; រអាក់រអើក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អាប់នាម·[ផ្អាប់]ធ្វើឱ្យអាប់ គឺគ្របទុក, សង្កត់ទុក ឱ្យអាប់អន់សម្បុរ ឬធ្វើឱ្យអាប់ឱន, ធ្វើមិនឱ្យឡើងថ្លៃបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អាវនាម·[ផ្អាវ]ឈ្មោះឈើពួកតចសារជាតិមួយប្រភេទ ដើមតូចៗទាបៗ ខ្នងធាងសកត្បាញជាកន្ទេលបាន, គមវាស្លកកូរបាន, ប្រើជាអន្លក់ស្រុសក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អឹះគុណកិរិយា·[ផ្អឹះ]ដែលលំបាកដកដង្ហើម ព្រោះតឹងពោះខ្លាំង ឬដែលទង្គឹះតានតឹងចិត្ត ដោយមានភ័យថប់បារម្ភ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អឺបៗគុណកិរិយា·[ផ្អឺប-ផ្អឺប]ដែលខំប្រឹងងោកទាំងខ្លួនឱនៗ ងើបៗទោរទៅមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អុកៗគុណកិរិយា·[ផ្អុក-ផ្អុក]ដែលញ័រប្រដេញរន្ថាន់ក្នុងពោះ ព្រោះភ័យខ្លាំង, ព្រោះថប់បារម្ភខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អុងៗនាម·[ផ្អុង-ផ្អុង]ឈ្មោះឈើមួយប្រភេទជាអសារព្រឹក្ស សន្តានរលួស ប៉ុន្តែមានសាច់សស្និទ្ធជាងរលួសបាយ ស្លឹកតូចៗដើមមានបន្លាហៅថា រលួសផ្អុង។ តាមសេចក្ដីតំណាលក្នុងគម្ពីរពុទ្ធសាសនា ត្រង់រឿងមឃមាណពថា មឃមាណពបានដាំរលួសផ្អុងមួយដើមជិតសាលាសម្នាក់របស់គាត់ជាម្លប់ឱ្យគេជ្រក, ផលានិសង្សនេះបានកើតជាឈើទិព្វឈ្មោះ បារិច្ឆត្តកព្រឹក្ស នៅឋានត្រ័យត្រិង្ស សម្រាប់ព្រះឥន្ទដែលជាកំណើតថ្មីនៃមឃមាណព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្អុចៗគុណនាម·[ផ្អុច-ផ្អុច]ដែលមានសម្បុរ ឬសណ្ឋានរទុះៗ ច្រើនកន្លែងដូចជាស្នាមអុចៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក