វចនានុក្រមផើមកិរិយាសព្ទ·[ផើម]មានគ័ភ៌, មានកូនក្នុងផ្ទៃ។ ស្ដេចស្ត្រីផើមហៅ ទ្រង់គ័ភ៌។ ស្ត្រីជាម្នាងក្សត្រផើម ហៅ មានគ័ភ៌។ ស្ត្រីទាំងពួងផើម ហៅ មានផ្ទៃពោះ ឬ មានពោះពុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផើយនាម·[ផើយ]បង្អួចធំពេញល្វែងមានជញ្ជាំងតឿរងពីក្រោមកាលបើត្រូវការបើកមានចន្ទល់ទល់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផឿកគុណនាម·[ផឿក]ឃ្លៀចសម្រាប់មនុស្ស គឺមនុស្សដែលតាមធម្មតា តែងតែមានសម្បុរខ្មៅ, លឿងឬសម្បុរសណ្ដែកបាយ ក៏បែរជាមានស្បែកស, រោមស, សក់ស, រោមភ្នែកស ពីកំណើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផេថាបៃនាម·[ផេ-ថា-បៃ]ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១ ០២៤ថេរ៉ាបៃ។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១ផេថាបៃស្មើនឹង ១ ០០០ថេរ៉ាបៃ ហើយអក្សរកាត់គឺ Pb។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផេថាប៊ីតនាម·[ផេ-ថា-ប៊ីត]ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ថេរ៉ាប៊ីត។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១ផេថាប៊ីតស្មើនឹង១០០០ថេរ៉ាប៊ីត ហើយអក្សរកាត់គឺ Pb ឬ Pbit។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផេះនាម·[ផេះ]សំណុសដែលភ្លើងឆេះសុសជាផង់, ផង់សំណល់នៃវត្ថុដែលភ្លើងឆេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផែនការគ្រួសារនាម·[ផែន-កា-គ្រួ-សា]គម្រោងឱ្យមានកូនតាមគោលបំណង ដូចជាការពន្យារកំណើត ការអប់រំសុខភាព ការទប់កំណើត ជាដើម ដើម្បីកាត់បន្ថយការប៉ះពាល់ដល់សុខភាពម្ដាយនិងកូន ព្រមទាំងសេដ្ឋកិច្ចគ្រួសារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផែនដីវិទ្យានាម·[ផែន-ដី-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីធរណីវិទ្យាឬភូគព្ភវិទ្យា ឧតុភូតវិទ្យា សាគរវិទ្យា និងតារាវិទ្យា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផែនទីវិទ្យានាម·[ផែន-ទី-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីវិធីធ្វើផែនទីនិងការប្រើប្រាស់ផែនទី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក