វចនានុក្រមផែលទឹកនាម·[ផែល-ទឹក]ប៉ែកអវយវៈត្រង់ខាងមុខផ្នោះក្រានទាំងពីរខាង គឺត្រង់ចង្កេះរបស់សត្វចតុប្បាទធំៗ ដូចយ៉ាងគោ, ក្របី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផោដ្ឋព្វារម្មណ៍នាម·[ផោត-ឋាប់-ពា-រ៉ម់]អារម្មណ៍ដែលកើតអាស្រ័យផោដ្ឋព្វៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផោដ្ឋព្វៈនាម·[ផោត-ឋាប់-ពៈ]ការពាល់ត្រូវដោយកាយ គឺការប៉ះពាល់ត្រូវកាយដោយក្ដៅ, ត្រជាក់, រឹង, ទន់ ... (នាំឱ្យកើតសេចក្ដីដឹង), ផស្សៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផោមកិរិយាសព្ទ·[ផោម]ចេញផោម ឬបញ្ចេញផោម, (ព.សា.) ដើរខ្យល់, ផាយខ្យល់)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កានាម·phkaចំណែកអវយវៈនៃរុក្ខជាតិ, តិណជាតិជាដើមដែលចេញពីមែក, ពីធាង, ពីក្នុងចន្លោះត្រួយ, ពីសន្លឹក ឬចេញផ្ទាល់ពីដើម សម្រាប់ក្លាយកើតជាផ្លែ ឬមិនកើតជាផ្លែក៏មាន។ រូបសណ្ឋានជាផ្កានៅផ្ទៃសំពត់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាកម្រងនាម·[ផ្កា-កំ-រ៉ង]ផ្កាដែលគេក្រង (ហៅ ផ្កាក្រង ឬ កម្រងផ្កា ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាកែវនាម·[ផ្កា-កែវ]ឈ្មោះឈើតូចមួយប្រភេទ ផ្កាពណ៌សក្រអូបនៅពេលយប់, គេច្រើនដាំវានៅតាមគេហដ្ឋានឬសួនច្បារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាក្រដាសនាម·[ផ្កា-ក្រ-ដាស់]ឈ្មោះគុម្ពព្រឹក្សវល្លិមានបន្លាមួយប្រភេទ ផ្កាពណ៌ក្រហម ស្វាយ ស ឬផ្កាឈូក សម្រាប់ដាំលម្អតាមគេហដ្ឋាននិងទីសាធារណៈនានា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាខ្លឹមចន្ទន៍នាម·[ផ្កា-ខ្លឹម-ច័ន](វ.វិចិ.) បន្ទះអាចម៍ឈើរមូរបានមកពីការឈូសឈើខ្លឹមចន្ទន៍ឬឈើផ្សេងៗ ដែលគេកាត់បិទរចនាជាផ្កា៤ឬ៥នៅលើគ្រោងឆ្អឹងឫស្សី មានរាងជាពពិលប្រើជាគ្រឿងតង្វាយសម្រាប់ដាក់ជាមួយដុំបូង៉ាជូនសពមុនពេលបូជា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាចន្ទន៍នាម·[ផ្កា-ច័ន]រូបភាពឬក្បាច់ចម្លាក់មានសណ្ឋានដូចផ្កាចន្ទន៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាចារនាម·[ផ្កា-ចា]ឈ្មោះទូកតូចមួយបែបមានទ្រង់ទ្រាយលំនាំត្របកផ្កាចារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាចេកនាម·[ផ្កា-ចេក]ឈ្មោះបន្លែក្រៀមមួយប្រភេទ មានសណ្ឋានស្រដៀងនឹងផ្កាចេក ជារបស់នាំមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាឈូកនាម·[ផ្កា-ឈូក]ឈ្មោះសម្ភារៈមានសណ្ឋានដូចផ្លែឈូក ប្រើសម្រាប់ស្រោចដំណាំឬងូតទឹក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក