វចនានុក្រមផ្កាញ័រនាម·[ផ្កា-ញ័រ](វ.វិចិ.) រូបផ្កាធ្វើដោយក្រដាសឬស្ពាន់ក្រាប់ មានទងធ្វើដោយលួសរួញមូរជាជាន់ៗ ដើម្បីឱ្យកក្រើកញ័រៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាដំបៅនាម·[ផ្កា-ដំ-បៅ]ឈ្មោះរោគមួយប្រភេទចេញផេរនៅស្បែក ក្នុងកាលមុនដែលនឹងកើតដំបៅងា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាត្រែងនាម·[ផ្កា-ត្រែង]ឈ្មោះរលកទឹកដែលបោកបែកសស្ងាចមើលទៅឃើញហាក់ដូចជាផ្កាត្រែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាថ្មនាម·[ផ្កា-ថ្ម](ជីវ.) សត្វគ្មានឆ្អឹងកង រស់នៅក្នុងទឹកសមុទ្ររាក់តំបន់ត្រូពិក រឹងដូចថ្មមានរាងជាបំពង់ជាកញ្ចុំដូចជាផ្កា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាបិណ្ឌនាម·[ផ្កា-បិន]គ្រឿងលំអដែលរចនាដោយស្ពាន់ក្រាប់មានដងដោតបាន សម្រាប់សម្គាល់ក្នុងពិធីបុណ្យកាន់បិណ្ឌ (ប្រើតាមប្រពៃណីស្រុក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាប់ផ្ងារនាម·[ផ្កាប់-ផ្ងា]ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបង្វិលកាសឬលុយ, សេនឱ្យវិលហើយទះខ្ទប់នឹងបាតដៃឱ្យអ្នកចាក់ទាយថា ផ្កាប់ ឬ ផ្ងារ, បើបើកបាតដៃឡើងឃើញដូចទាយនោះ ត្រូវអ្នកទាយឈ្នះ, បើឃើញខុសពីទាយទេ ត្រូវអ្នកដែលធ្វើមេឈ្នះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាប្រាក់នាម·[ផ្កា-ប្រាក់](វ.វិចិ.) គ្រឿងលម្អមួយបែបធ្វើពីប្រាក់ឬស្ពាន់ ជ្រលក់ទឹកប្រាក់មានរាងជាផ្កាមួយកញ្ចុំ មានទងមួយសម្រាប់កាន់រាំក្នុងរបាំផ្កាមាស ផ្កាប្រាក់។ បច្ចុប្បន្នគេនិយមធ្វើពីក្រដាសពណ៌ប្រាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាភ្លើងនាម·[ផ្កា-ភ្លើង]កម្ទេចភ្លើងដែលព្រាយចេញឬហើរចេញព្រោងព្រាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាមាសនាម·[ផ្កា-មាស](វ.វិចិ.) គ្រឿងលម្អមួយបែបធ្វើពីមាសឬស្ពាន់ ជ្រលក់ទឹកមាសមានរាងជាផ្កាមួយកញ្ចុំមានទងមួយសម្រាប់កាន់រាំក្នុងរបាំផ្កាមាស ផ្កាប្រាក់និងរបាំអប្សរា ជាពិសេសរាំលើឆាកអច្ឆរិយៈ។ បច្ចុប្បន្ន គេនិយមធ្វើផ្កានេះពីក្រដាសពណ៌មាស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាយ[ផ្កាយ]ពន្លឺច្រើនដួងក្រៅពីព្រះចន្ទ្រ ដែលមើលទៅឃើញព្រាតឯអាកាសក្នុងវេលាយប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាយដុះកន្ទុយនាម·[ផ្កាយ-ដុះ-កន់-ទុយ]ផ្កាយដែលមានពន្លឺចាំងចេញវែងសណ្ឋានដូចជាកន្ទុយ (ផ្កាយយ៉ាងនេះយូរៗមានម្ដង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាយព្រឹកនាម·[ផ្កាយ-ព្រឹក]ឈ្មោះផ្កាយមួយដួង ដែលរះពីទិសខាងកើតក្នុងវេលាទៀបព្រឹកមានពន្លឺរុងរឿងត្រចះជាងផ្កាយទាំងពួង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាយព្រះគ្រោះនាម·[ផ្កាយ-ព្រះ-គ្រោះ]ភពតូចៗដែលវិលជុំវិញព្រះអាទិត្យ ផ្កាយ ឬភពដទៃទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាយរណបនាម·[ផ្កាយ-រ-ណប]យានដែលគេបាញ់បង្ហោះទៅកាន់ទីអវកាសឱ្យវិលជុំវិញផែនដីឬភពផ្សេងទៀតសម្រាប់ការស្រាវជ្រាវ និងបម្រើផលប្រយោជន៍ផ្សេងៗទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ការាំងនាម·[ផ្កា-រាំង]ឈ្មោះខ្សែមាសឬខ្សែប្រាក់ មានសណ្ឋានស្រដៀងនឹងផ្ការាំងអន្លក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាសនាម·[ផ្កា-ស]រុក្ខជាតិមួយប្រភេទដើមតូចៗស្លឹកល្អិតៗ, ផ្កា ស គេប្រើជាបន្លែសម្ល កកូរបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក