វចនានុក្រមផ្កាសៀតនាម·[ផ្កា-សៀត]ផ្កាចងមួយកញ្ចុំឬផ្កាធំមួយ សម្រាប់តួនាយរោងសៀតលើត្រចៀកស្តាំ ចំណែកឯតួនាងសៀតខាងឆ្វេង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្កាអំបិលនាម·[ផ្កា-អំ-បិល]ពាក្យសម្រាប់ហៅញើសដែលកកជាប់នឹងខ្លួន ឬប្រឡាក់សំពត់អាវ កកស្ងួតឡើងសម្បុរសដូចជាពពុះអំបិលដែលកកស្ងួត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គង់កិរិយាសព្ទ·[ផ្គង់]ទំនុកបម្រុង, ជប់លៀង, រៀបបម្រុងទុកឱ្យ, រកបម្រុងទុកឱ្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គត់បរិវារសព្ទ·[ផ្គត់]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្គង់ ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គត់ភ្នែនកិរិយាសព្ទ·[ផ្គត់-ភ្នែន]ពែនជើង, ពែនជើងតម្រង់កាយស្រគត់ស្រគំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គាក់នាម·[ផ្គាក់]ឈ្មោះគ្រឿងសស្ត្រាមួយប្រភេទធ្វើដោយដែក មានមុខតែម្ខាង រាងស្រដៀងនឹងកាំបិតចែត ប៉ុន្តែមានដងវែងសម្រាប់ឆ្ការ, ត្រាយ, ត្រួសព្រៃ ឬកាត់អ្វីៗក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គាប់កិរិយាសព្ទ·[ផ្គាប់]សម្ដែងសេចក្ដីគោរពឱ្យគាប់ចិត្តអ្នកដទៃ, ធ្វើឱ្យគាប់ចិត្តគេ, ស្វែងរកក្ដីគាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គាំនាម·[ផ្គាំ]ប្រដាប់មានគ្រាប់មូលៗ ដោតនឹងខ្សែចងភ្ជាប់មុខគ្នាជាចង្វាយ សម្រាប់ប្រឡេះរាប់មេធម៌ឬបទធម៌ក្នុងការចម្រើនធម៌ភាវនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គុនបរិវារសព្ទ·[ផ្គុន]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្គាប់ ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គុំកិរិយាសព្ទ·[ផ្គុំ]ធ្វើឱ្យរួមគ្នា, ឱ្យចូលចិត្តជាប់នឹងគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គូកិរិយាសព្ទ·[ផ្គូ]ធ្វើឱ្យជាគូ គឺផ្សំអ្វីៗដែលធៀប, ដែលផ្ទឹមនឹងគ្នាឱ្យបានជាមួយគូ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គូផ្គងកិរិយាសព្ទ·[ផ្គូ-ផ្គង]ផ្គងឱ្យបានជាគូ; ប្រុងប្រៀប; ផ្គត់ផ្គង់, ផ្ចុងផ្ដើម; លើកតម្កើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្គើនកិរិយាសព្ទ, គុណកិរិយា·[ផ្គើន]ធ្វើទទឹងទាស់, កន្លងបញ្ញត្តិ, កន្លងឱវាទ ដោយអាការៈបញ្ជោះឬបញ្ឈឺចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ងក់ៗគុណកិរិយា·[ផ្ងក់-ផ្ងក់]អំពីដំណើរងក់ងើយរឿយៗដោយអាការៈនៃជរាបៀតបៀន ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ងាកកិរិយាសព្ទ·[ផ្ងាក]ងាកស្រងាកទៅខាងក្រោយ, ទ្រេតផ្ងារទៅខាងក្រោយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក