វចនានុក្រមព្រលឹតនាម·[ព្រ-លឹត]ឈ្មោះឧប្បលពួកមួយដុះក្នុងទឹក លូតតាមទឹក, មានដើមមូលត្រសូល, ប្រើធ្វើជាបន្លែឬអន្លក់បាន; ព្រលឹតមានច្រើនប្រភេទ ខ្លះដើមស្រួយ, ខ្លះដើមស្វិត, ខ្លះផ្កា-ស, ខ្លះផ្កាលឿង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រលឹមនាម·[ព្រ-លឹម]វេលាជាខាងដើមថ្ងៃ គឺពេលដែលព្រះអាទិត្យទើបរះឃើញព្រឹមៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រលូងនាម·[ព្រ-លូង]ឈ្មោះត្រីស្រកាមួយប្រភេទ រាងមូលជ្រលមស្រដៀងនឹងត្រីច្រឡឹង តែមាត្រធំជាង; បើដល់ធំអស់ទំហំ អ្នកស្រុកខ្លះហៅ ត្រីពឹត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រលែតគុណនាម·[ព្រ-លែត]ដែលមានព័ណ៌ដិតស្ទើរ, ដែលសៅសម្បុរមិនសូវច្បាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រលះបរិវារសព្ទ·[ព្រ-លះ]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រលឹង ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រវីព្រវារ[ព្រ-វី-ព្រ-វា]ដែលពិការដើរបានតែវារ ឬដែលពិការទន់ជើងទន់ដៃល្វីតល្វែតដើរបានតែតោងគេឬដោលទប់នឹងដំបង, ឈើច្រត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រវឹងនាម·[ព្រ-វឹង]រពីង (ហៅតាមទម្លាប់ដោយស្រុក គឺអ្នកស្រុកខ្លះហៅ ព្រវឹង អ្នកស្រុកខ្លះហៅ រពីង), បានជាគេហៅរន្ធកសត្វនេះថា ព្រវឹង ពីព្រោះសត្វនេះកាលបើគេយកវត្ថុសៃមម៉ៃមានចុងស្មៅជើងក្រាស់ជាដើមរុកចូលរន្ធវា ត្បារបង្វិលរឿយៗ គេបញ្ចេញសំឡេងបណ្ដើរថា វឹងវុងៗ ... វាតែងតែឡើងពីខាងក្រោមមកខាំវត្ថុសៃមម៉ៃនុះ, គេទាញកន្ត្រាក់ជាប់ទាំងខ្លួនវាមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រវែកនាម·[ព្រ-វែក]ឈ្មោះជលបក្សីមួយប្រភេទ មានម្រាមជើងព្រែកជាប់គ្នា ពួកប្រវឹក តែមាត្រតូចជាង, សម្បុរពព្រុស, ហើរលឿនស្លៅដូចគេពួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រហាមនាម·[ព្រ-ហ៊ាម]វេលាដែលអរុណទើបនឹងរះស្រាងៗ, ពេលបំព្រាង (បច្ចូសកាល) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក