វចនានុក្រមព្រានាម·[ព្រា]ឈ្មោះកាំបិតធំមួយប្រភេទ មានរាងខាងចុងជមខុបពីលើចុះមកក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាកបរិវារសព្ទ·[ព្រាក]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រាត់ ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាកៗគុណនាម, គុណកិរិយា·[ព្រាក-ព្រាក]ដែលចាំងពន្លឺ, រស្មី ផ្លេកៗខ្ជាកៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាងកិរិយាសព្ទ·[ព្រាង]ធ្វើមួយទ្រួសល្បងមើលសិន; និយាយ, ស្នើមួយលើកមុនល្បងមើលសិន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាតគុណនាម, គុណកិរិយា·[ព្រាត]ដែលដេរដាសដាច់ៗពីគ្នា, ដែលរដឹកហូរហែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាត់កិរិយាសព្ទ·[ព្រាត់]បែកឃ្លាតចាកបុគ្គលជាទីស្រឡាញ់, ឃ្លាតបាត់លែងបានចួបគ្នាទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាបនាម·[ព្រាប]ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែសម្បុរផ្សេងគ្នា, មានច្រើនបែប, ច្រើននៅអាស្រ័យនឹងដំបូលផ្ទះ ឬដំបូលកុដិ, សាលា, វិហារ ជាដើម; ព្រាបយំ ហៅថា ព្រាបថ្ងូរ ព្រោះវាយំឮសូរក្រអួនរនរន្ថាន់ដូចគេថ្ងូរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាមនាម·[ព្រាម]ឈ្មោះស្វាមួយប្រភេទ សម្បុរខ្មៅពភ្លក់រោមត្រង់មុខសម្បុរ-សប្រផេះស្រមូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាយកិរិយាសព្ទ·[ព្រាយ]ខ្ចាយកម្ទេចរងើកភ្លើងឬផ្កាភ្លើងចេញព្រាត, បែកខ្ចាយពន្លឺចេញព្រាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាលនាម·[ព្រាល]ឈ្មោះឈើតូចមួយប្រភេទ សំបកមានសរសៃប្រើការវេញខ្សែបាន, ស្លឹកប្រើការជ្រលក់ផ្អាប់នឹងជ័រទឹកឬជ័រក្រាក់ធ្វើចន្លុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាលៗគុណនាម, គុណកិរិយា·[ព្រាល-ព្រាល]ដែលមានព័ណ៌ដិតរលាបៗ; ដែលមិនច្បាស់, មិនជាក់, គ្រាន់តែព្រាងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាវគុណកិរិយា·[ព្រាវ]ដោយស្មាន, ទាំងប្រថុយឬបំពានដោយដឹងពុំប្រាកដ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាហ្មណិកគុណនាម·[ព្រា-ហ្មៈ-និក]ដែលជាប់ទាក់ទងដោយលទ្ធិព្រាហ្មណ៍, ដែលជឿទំនៀមសណ្ដាប់របស់ព្រាហ្មណ៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាហ្មណីនាម·[ព្រា-ហ្មៈ-ណី]ស្ត្រីព្រាហ្មណ៍, ស្ត្រីជាតិព្រាហ្មណ៍, ព្រាហ្មណ៍ស្ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក