វចនានុក្រមព្រះកម្ចាយនាម·[ព្រះ-កំ-ចាយ]ឈ្មោះឈើមួយប្រភេទ សម្រាប់ប្រើជាថ្នាំរម្ងាប់រោគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះក្រាបនាម·[ព្រះ-ក្រាប]ឈ្មោះស្មៅមួយប្រភេទ ស្លឹកធំៗ ដុះក្រាបរាបផ្ទាប់នឹងដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះក្រុងនាម·[ព្រះ-ក្រុង]ឈ្មោះរុក្ខជាតិវល្លិមួយប្រភេទ ស្លឹកស្រដៀងនឹងស្លឹកបាស ដើមនិងស្លឹកមានរោមល្អិតៗពណ៌ស។ អ្នកខ្លះហៅ ប្រក្រុង ឬប៉ក្រុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះខ័នរាជ្យនាម·[ព្រះ-ខាន់-រាច]ព្រះខ័នសម្រាប់រាជ្យ ព្រះខ័នសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះខ្លបនាម·[ព្រះ-ខ្លប]ឈ្មោះស្មៅមួយប្រភេទ មានបន្លាខ្លីៗ ស្លឹកល្អិតៗ កាលណាប៉ះពាល់នឹងអ្វីមួយឬកម្រើកដោយខ្យល់ក៏ខ្លបក្ដោបស្លឹកចូលក្នុង, ផ្កាសម្បុរក្រហមស្ទើរស្វាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះជីវ៍នាម·[ព្រះ-ជី]ព្រះពុទ្ធរូបអង្គធំតម្កល់លើបល័្លង្កក្នុងឧបោសថាគារ (ដែលហៅតាមទម្លាប់ថា វិហារ)។ ខ្មែរបុរាណហៅប្រតិដ្ឋប្រដូចថាព្រះពុទ្ធរូបអង្គធំនោះ ទុកដូចជាព្រះពុទ្ធគង់ព្រះធរមាននៅឡើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះថ្កោលនាម·[ព្រះ-ថ្កោល]ឈ្មោះប្រទាលមួយប្រភេទមានមើមដុះលើគោក គឺនៅខ្ពស់លើដី (អ្នកស្រុកខ្លះហៅថា ព្រះថ្គោល)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះទ្រហឹងនាម·[ព្រះ-ទ្រ-ហ៊ឹង]ឈ្មោះស្មៅធំមួយប្រភេទ ស្លឹកស្រដៀងនឹងរំចេក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះនេត្រព្រះនាម·[ព្រះ-នេត-ព្រះ]ឈ្មោះស្រុកមួយក្នុងខេត្តបន្ទាយមានជ័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រះបត់នាម·[ព្រះ-បត់]គំនូរព្រះពុទ្ធរូបជាដើម ដែលគូរនឹងផ្ទាំងសំពត់អាចបត់ឬមូរបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក