វចនានុក្រមភិន្នោទរនាម·[ភិន-នោ-ទ]បងប្អូនដែលកើតអំពីមាតាផ្សេងគ្នាតែរួមបិតាមួយ គឺបងប្អូនឪពុកជាមួយម្ដាយទីទៃ បងភិន្នោទរ, ប្អូនភិន្នោទរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភិយ្យោគុណនាម·[ភី-យោ]ច្រើន, លើសលែង, ពន់ពេក; និយាយថា ភិយ្យោសោ ក៏មាន (ច្រើនប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភិសវង់កិរិយាសព្ទ·[ភិ-សៈ-វង់]វង្វេងស្មារតីដោយខ្លាច, ភាន់ភាំង, សង្ស័យ, ស្ងើច ឬស្ញែងដោយភាន់គំនិត។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា "គួរឱ្យចាប់ចិត្តស្រឡាញ់, គួរឱ្យស្នេហា, ..." :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភីងឧទានសព្ទ·[ភីង]សូរឮដោយរលំ, ដួល, ធ្លាក់, សំពងអ្វីៗដែលខ្ទរ, ស្ពោត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភីលៀងនាម·[ភី-លៀង]បងចិញ្ចឹម; អ្នកគយគន់ឃ្លាំចាំរក្សា, អ្នកបីបាច់រក្សាមើលការខុសត្រូវ។ ពាក្យនេះ ខ្មែរច្រើនប្រើហៅចំពោះអ្នកមើលថែទាំបីបាច់រក្សាព្រះរាជបុត្រ ឬអ្នកថែរក្សាកូនមន្ត្រីធំ និងអ្នកមានធនធានស្ដុកស្ដម្ភ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភឹបឧទានសព្ទ·[ភឹប]សូរឮដោយរលាស់ផ្ទាំងសំពត់, ដោយទទះស្លាបឬភ្លើងឆាបឆេះប្រេងកាតជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភឺតៗឧទានសព្ទ·[ភឺត-ភឺត]សូរឮដោយខ្យល់ចេញតឹងអំពីហែបសន្ទះស្នប់ជាងដែកជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក