វចនានុក្រមមន្ទភាពនាម·[ម័ន-ទៈ-ភាប]ដំណើរគ្មានកលមាយា ភាពទៀងត្រង់, ភាពគ្មានល្បិចកិច្ចកល, ភាពឆោតល្ងង់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទារនាម·[មន់-ទា]ឈ្មោះឈើសួគ៌មួយប្រភេទ។ ខ្មែរហៅឈើតូចមួយប្រភេទ ពួកយីហ៊ុប ស្លឹកនិងផ្កាធំជាងយីហ៊ុប ផ្កាក្លិនក្រអូបឈ្ងប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទិលនាម·[មន់-ទិល]ដំណើរសៅហ្មង, ការស្មោកគ្រោក; សេចក្ដីពិភាល់, សង្ស័យ, ដិតចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទីរនាម·[មន់-ទី]គ្រឹហា, ផ្ទះ, វិហារ ...។ ខ្មែរច្រើនហៅគ្រឹហាធំៗ ដូចយ៉ាង ធម្មមន្ទីរ, សារមន្ទីរ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទីរពហុព្យាបាលនាម·[មន់-ទី-ពៈ-ហ៊ុ-ព្យា-បាល]អគារសម្រាប់ព្យាបាលជំងឺច្រើនប្រភេទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទីរពិសោធនាម·[មន់-ទី-ពិ-សោត]កន្លែងសម្រាប់ពិសោធតាមជំនាញផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទីរសន្តិសុខនាម·[មន់-ទី-សន់-តិ-សុក]កន្លែងសម្រាប់ឃុំឃាំងមនុស្សមានទោស ឬមនុស្សត្រូវចោទប្រកាន់ក្នុងបទប្រព្រឹត្តទោសកំហុសមួយ។ នៅសម័យកម្ពុជាប្រជាធិតេយ្យនិយមប្រើពាក្យនេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទីរសម្ភពនាម·[មន់-ទី-សំ-ភប់]អគារសម្រាប់ពិនិត្យ ថែទាំគភ៌ ស្ត្រីមានផ្ទៃពោះ និងសម្រាលកូន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្ទោទរីនាម·[មន់-ទោ-ទៈ-រី]នាមនាងទេវីម្នាក់ជាជាយានៃក្រុងរាពណ៍ (ក្នុងរឿងរាមកេរ្តិ៍) ; ខ្មែរហៅកាត់ពាក្យខ្លីតែត្រឹម មន្ទោ ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមង់នាម·[ម-មង់]ឈ្មោះសត្វល្អិតមួយប្រភេទ បរិភោគខ្ទុះឈាមជាអាហារ; សត្វល្អិតដែលច្រើនកើតក្នុងផ្លែល្វា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមង្ការនាម·[មៈ-ម័ង-កា]សេចក្ដីយល់ ឬប្រកាន់ថាជារបស់ផងអញ គឺសេចក្ដីយល់ឃើញឬប្រកាន់ថាសព៌ាង្គកាយ ឬអ្វីៗដែលបានមកទាំងប៉ុន្មានសុទ្ធតែជារបស់ផងអញ ដូចយ៉ាងប្រកាន់ថា "សក់របស់អញ, ធ្មេញរបស់អញ" ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក