វចនានុក្រមមហារីកនាម·[មៈ-ហា-រីក]ឈ្មោះរោគមួយប្រភេទ កើតត្រង់មាត់បបូរមាត់រីកស្ទាញដូចផ្សិតក៏មាន កើតត្រង់សរីរាវយវៈខាងក្នុងផ្សេងពីមាត់ក៏មាន, ជារោគរបឹងរឹងត្អឹងក្រៃពេក ពេទ្យពិបាកនឹងព្យាបាលឱ្យសះជាបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហារីកវិទ្យានាម·[មៈ-ហា-រីក-វិត-ទ្យា]វិទ្យាសាស្ត្រសិក្សាពីជំងឺមហារីក, វិធីសាស្ត្រការពារនិងព្យាបាលជំងឺមហារីក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហារោរពគុណនាម·[មៈ-ហា-រោ-រប់]ដែលមានសូរសព្ទសម្រែកដោយសេចក្ដីទុក្ខឮខ្លាំងក្រៃ; ដែលមានសូរសម្រែកថ្ងូរខ្លាំងគួរខ្លាច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហារំលាយនាម·[មៈ-ហា-រំ-លាយ]ឈ្មោះឈើមួយប្រភេទ ពេទ្យខ្មែរបុរាណប្រើជាឱសថ យកសំបកដាំ (ស្ងោរ) យកទឹកផឹករម្លាយឈាមដែលក្រំក្នុងខ្លួន, ហៅ ថ្នាំមហារម្លាយ ឬហៅ ថ្នាំក្រំមហារម្លាយ, ក្បួនថ្នាំខ្លះហៅ ថ្នាំមហារលាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាវិទ្យាល័យនាម·[មៈ-ហា-វិត-ទ្យា-ឡៃ]កន្លែងសម្រាប់រៀនវិជ្ជាជាន់ខ្ពស់, សាលារៀនចំណេះខ្ពស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសករាជនាម·[មៈ-ហា-សៈ-កៈ-រ៉ាច] ឬ [មៈ-ហា-ស័ក-ក្រាច]សករាជធំ, កើតមុនចុល្លសករាជ ៥៦០ឆ្នាំក្នុងកាលពុទ្ធសករាជ ៦២១(ប្រើអក្សរសង្ខេប ថា ម.ស.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសង្ក្រាន្តនាម·[មៈ-ហា-សង់-ក្រាន]សំបុត្រប្រាប់ដំណើរចូលឆ្នាំថ្មី ព្រមទាំងទំនាយទឹកភ្លៀងជាដើម ក្នុងឆ្នាំនោះផង, ប្រក្រតិទិនឬប្រតិទិន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសង្ឃរាជនាម·[មៈ-ហា-សង់-ឃៈ-រាច]ព្រះនាមរបស់សម្ដេចព្រះសង្ឃរាជដែលជាធំលើព្រះសង្ឃទាំងពួង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសត្តនាម·[មៈ-ហា-ស័ត]សត្វប្រសើរ; ពាក្យសម្រាប់ហៅពោធិសត្វដែលកំពុងបំពេញបារមី ជិតនឹងដល់កាលកំណត់បានត្រាស់ជាព្រះពុទ្ធ (ព.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសត្វនាម·[មៈ-ហា-ស័ត]នាមសម្រាប់ហៅព្រះពោធិសត្វ កាលដែលព្រះពុទ្ធនៅមិនទាន់ត្រាស់ដឹងនៅឡើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសព្ទនាម·[មៈ-ហា-ស័ប]ពាក្យដែលមានន័យគ្របដណ្ដប់លើពាក្យផ្សេងទៀតដែលជាអនុសព្ទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក