វចនានុក្រមមហាសាលគុណនាម, នាម·[មៈ-ហា-សាល]ដែលមានទ្រព្យខ្លឹមសារច្រើន; អ្នកមានទ្រព្យច្រើនលើសលន់ ...; ហៅតាមថ្នាក់វណ្ណៈ ថា ខត្តិយមហាសាល, ព្រាហ្មណមហាសាល, គហបតិមហាសាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសាវកនាម·[មៈ-ហា-សា-វ៉ាក់]សាវ័កធំ គឺព្រះមហាថេរទាំងឡាយ ដែលជាសិស្សសំខាន់របស់ព្រះសម្មាសម្ពុទ្ធ ក្នុងពុទ្ធសម័យ, មាន ៨០អង្គ ហៅថា អសីតិសាវក ឬ អសីតិមហាសាវ័ក (ព.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសីមានាម·[មៈ-ហា-សី-ម៉ា]សីមាធំក្នុងវិស័យពុទ្ធសាសនា សំដៅយកអវិប្បវាសសីមាគឺសីមាដែលសង្ឃសន្មតិសម្រាប់ឱ្យភិក្ខុនៅប្រាសចាកត្រៃចីវរបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាសុមេធាធិបតីនាម·[មៈ-ហា-សុ-មេ-ធា-ធិ-ប៉ៈ-ដី]ឋានន្តរសមណស័ក្ដិសម្រាប់ព្រះសង្ឃនាយក ឬជួនកាលជាព្រះសង្ឃរាជ ខាងគណៈមហានិកាយក្នុងប្រទេសកម្ពុជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាស្រណុកនាម·[មៈ-ហា-ស្រ-ណុក]ស្រណុកច្រើន គឺអ្នកដែលរមែងនៅជាសុខមិនប្រទះសេចក្ដីនឿយហត់; កិច្ចការឬដំណើរអ្វីមួយដែលងាយដែលស្រួលជាបំផុត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាហង្សនាម·[មៈ-ហា-ហង់]សត្វហង្សធំ ឬប្រសើរ គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាហិង្គុនាម·[មៈ-ហា-ហឹង]ឈ្មោះជ័រស្លមួយប្រភេទ មានក្លិនស្អុយឆួលហឹរក្ដៅភាយ សម្រាប់ប្រើផ្សំជាគ្រឿងឱសថខ្មែរតាំងពីក្នុងបុរាណកាលរៀងមកហៅថា ថ្នាំមហាហិង្គុ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាអុចនាម·[មៈ-ហា-អុច]ឈ្មោះរោគមួយប្រភេទកើតនៅស្បែក ពងបែកៗក្រៀមៗ ឡើងសម្បុរខ្មៅជាំ បណ្ដាលឱ្យក្រហល់ក្រហាយរោលរាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហាឧបរាជនាម·[មៈ-ហា-អ៊ុ-ប៉ៈ-រ៉ាច]ឋានន្តរស័ក្ដិសម្រាប់ក្សត្រិយ៍ទីឧបរាជក្នុងកម្ពុជរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហិច្ឆតានាម·[មៈ-ហិច-ឆៈ-តា]សេចក្ដីប្រាថ្នាធំ, ការចង់បានច្រើន, សេចក្ដីលោភលន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហិទ្ធានុភាពនាម·[មៈ-ហិត-ធា-នុ-ភាប]អានុភាពនៃឫទ្ធិធំឬឫទ្ធិខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហិទ្ធិឫទ្ធិនាម·[មៈ-ហិត-ធិ-រឹត]ឫទ្ធិធំឬឫទ្ធិខ្លាំងក្រៃលែង ឬក៏ឫទ្ធិសម្បើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក