វចនានុក្រមមគធៈ[មៈ-គៈ-ធៈ]ឈ្មោះដែនធំមួយក្នុងប្រទេសឥណ្ឌា ពីក្នុងពុទ្ធកាល, មានក្រុងរាជគ្រឹះជារាជធានី លុះតបន្ទាប់មក មានក្រុងបាដលិបុត្រ ជារាជធានី; ក្នុងសម័យសព្វថ្ងៃនេះ សំដៅត្រង់ប្រទេសឥណ្ឌាដែលហៅថា ប៊ិហារ (ពិហារ) ជាដែន មគធៈ ក្នុងសម័យបុរាណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមគ្គនកម្មនាម·[ម័ក-គៈ-នៈ-កាំ]ការជ្រើសរើស, ការរើសសម្រាំង; ការស្វែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមគ្គនាយកនាម·[ម័ក-គៈ-នា-យក់]អ្នកនាំផ្លូវ; អ្នកដឹកនាំ, អ្នកប្រាប់ផ្លូវល្អផ្លូវអាក្រក់ ឬផ្លូវខុសផ្លូវត្រូវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមឃៈមាណពនាម·[មៈ-ឃៈ-មា-នប់]ឈ្មោះមាណពមួយរូបក្នុងរឿងពុទ្ធសាសនា បានបំពេញវគ្គបទ ៧យ៉ាង ដើម្បីបានកើតជា ព្រះឥន្ទ តាមរឿងជាតកដំណាលថា មឃមាណពនេះ មានប្រពន្ធ ៤នាក់គឺ នាងសុជាត, សុនន្ទា, សុចិត្រា, សុធម្មា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមងនាម·[មង]ឈ្មោះនេសាទុបករណ៍មួយប្រភេទ មានក្រឡាដូចសំណាញ់ មានខ្សែរនងវែងចងកំសួលបណ្ដែតបង្ហែរង្វើលៗសម្រាប់ដាក់ក្នុងទឹកជ្រៅឱ្យជាប់ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមង្កុភាពនាម·[ម័ង-កុ-ភាប]ភាពជាអ្នកខ្មូរមុខឬមូរមុខ, ការឱនមុខជ្រប់ដោយអៀនខ្មាស, ដំណើរអឹមអៀមអៀនប្រៀន, ដំណើរមិនអង់អាច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក