វចនានុក្រមមីក្រូម៉ាឃិធីងនាម·[មី-ក្រូ-ម៉ា-ឃិ-ធីង]សំណុំសកម្មភាពនិងដំណើរការកិច្ចទីផ្សាររបស់សហគ្រាសណាមួយ អំពីផលិតផលឬសេវារបស់ខ្លួនឆ្ពោះទៅក្រុមអតិថិជនជាក់លាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីក្រូសហគ្រាសនាម·[មី-ក្រូ-សៈ-ហៈ-គ្រាស]សហគ្រាសដែលមានទុនសមមូលសរុបតិចជាង២០០លានរៀល ឬមានបុគ្គលិកពេញម៉ោងតិចជាង១០នាក់ ឬមានផលរបរប្រចាំឆ្នាំតិចជាង២៥០លានរៀល។ តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្មនិងសិប្បកម្ម ដែលមានអត្រាប្ដូរប្រាក់១ដុល្លារ ស្មើនឹង៤០០០រៀល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីក្រូសារពាង្គកាយនាម·[មី-ក្រូ-សា-រ៉ៈ-ពាង-កាយ]ភាវៈរស់តូចៗក្នុងទម្រង់ជាកោសិកាតែមួយឬជាបណ្ដុំកោសិកាដែលយើងមិនអាចមើលដោយភ្នែកទទេបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីក្រូសេដ្ឋកិច្ចនាម·[មី-ក្រូ-សេត-ឋៈ-កិច]ផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ចសិក្សាអំពីឥរិយាបថរបស់បុគ្គល ក្រុមហ៊ុន ឬស្ថាប័ន ដែលពាក់ព័ន្ធទៅនឹងជម្រើសនិងការសម្រេចចិត្តក្នុងការឆ្លើយតបនឹងថ្លៃទំនិញនិងតម្រូវការក្នុងទីផ្សារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីក្រូហិរញ្ញវត្ថុនាម·[មី-ក្រូ-ហិ-រ៉ាញ់-ញៈ-វ័ត-ថុ]សេវាហិរញ្ញវត្ថុខ្នាតតូចមួយចំនួនដែលផ្ដល់ចំពោះគ្រួសារក្រីក្រនិងមានប្រាក់ចំណូលទាប និងចំពោះសហគ្រាសធុនតូចនិងមធ្យមផងដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីង[មីង]ពាក្យសម្រាប់កូនរបស់បងហៅស្ត្រីជាប្អូនរបស់មាតាឬរបស់បិតា (ម្ដាយមីង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីងជីដូនមួយនាម·[មីង-ជី-ដូន-មួយ]ស្ត្រីដែលត្រូវជាប្អូនជីដូនមួយរបស់ឪពុកឬម្ដាយ។ អាចនិយាយថា ម្ដាយមីងជីដូនមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីងជីទួតមួយនាម·[មីង-ជី-ទួត-មួយ]ស្ត្រីដែលត្រូវជាប្អូនជីទួតមួយរបស់ឪពុកឬម្ដាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីញ៉ូតូនីនាម·[មី-ញ៉ូ-តូ-នី]ការកន្ត្រាក់សាច់ដុំឬប្រព័ន្ធសាច់ដុំដោយកម្លាំងសាច់ដុំផ្ទាល់ឬដោយរំញោចពីខាងក្រៅបណ្ដាលឱ្យសាច់ដុំនោះឡើងរឹងមួយរយៈពេលខ្លី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីញ៉ូបគុណនាម·[មី-ញ៉ូប](វេជ្ជ.) ដែលមើលឆ្ងាយមិនឃើញច្បាស់, ងងឹតឆ្ងាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីញ៉ូសាកូមនាម·[មី-ញ៉ូ-សា-កូម]មហារីកសាច់ដុំទាំងពីរប្រភេទគឺសាច់ដុំឆ្នូតនិងសាច់ដុំរលីង ដែលមានលក្ខណៈកាចសាហាវដោយសារការរីករាលដាលកោសិកាមហារីកលឿនតាមរយៈចរន្តឈាមនិងចរន្តឡាំហ្វ៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីតូកុងឌ្រីនាម·[មី-តូ-កុង-ឌ្រី]ធាតុកោសិកាមានរាងជាកូនដំបងតូចៗ មានភ្នាសពីរជាន់គឺភ្នាសក្រៅនិងភ្នាសក្នុងផ្ទុកអាដេអិនដែលមានសែនសម្រាប់សំយោគប្រូតេអ៊ីន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីតូសនាម·[មី-តូស]លំនាំដែលណ្វៃយ៉ូនៃកោសិកាមួយត្រូវបានបែងចែកជាណ្វៃយ៉ូកូនពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមីន[មីន]ត្រី; ឈ្មោះខែទី១២នៃសុរិយគតិ, មាន៣១ថ្ងៃ, ត្រូវគ្នានឹងខែម៉ារ្ស (ខែទី៣) បារាំងសែស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក