វចនានុក្រមមូសខ្លានាម·[មូស-ខ្លា]មូសមានស្លាបខ្មៅថ្លាគ្មានស្នាម មានឆ្នូតសលើខ្នង ជើងមានឆ្នូតខ្មៅស ច្រើនលើកជើងក្រោយទាំងពីរ ហើយចូលចិត្តខាំនៅពេលថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូសដែកគោលនាម·[មូស-ដែក-គោល]មូសពណ៌ខ្មៅ គ្មានឆ្នូតខ្មៅសលើជើងទេ ហើយច្រើនលើកជើងក្រោយទាំងពីរ ហើយចូលចិត្តខាំនៅពេលយប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូសប្លុងនាម·[មូស-ប្លុង]សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវ មានពណ៌លឿងត្នោតនិងមានមាឌតូចជាងមូសប្លុងញីដែលមានពោះពណ៌ក្រហម ហើយមានឈ្មោះវិទ្យាសាស្ត្រអ័រសេអូលីយ៉ាអ័ររីសេ (orseolia oryzae) មូសប្លុងញីពងបានពី១០០ទៅ២០០ពង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូឡ្ហៈគុណនាម·[មូល-ហៈ]ខ្លៅ, ល្ងង់, ដែលមមិងមមាំង; ច្រើននិយាយថា មនុស្សមូឡ្ហោ; បើស្រីជា មូឡ្ហា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមួកនាម·[មួក]ប្រដាប់មានរូបផ្សេងៗច្រើនបែប សម្រាប់ពាក់សីសៈ ជាគ្រឿងការពារកម្ដៅព្រះអាទិត្យ, ធូលីជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមួកសុវត្ថិភាពនាម·[មួក-សុ-វ៉័ត-ថិ-ភាប]មួកសម្រាប់ពាក់ការពារសុវត្ថិភាពក្បាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមួយកំភ្លូសគុណនាម·[មួយ-កំ-ភ្លូស](ព.សា.) ច្រើន, ក្រែល, ក្រាស់ក្រែល, មិនតិច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមួយចំនួនគុណនាម·[មួយ-ចំ-នួន]ខ្លះ, មួយផ្នែក, មួយចំណែក, មួយភាគ, មិនទាំងមូលឬទាំងស្រុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមួយរំពេចគុណកិរិយា·[មួយ-រំ-ពិច]មួយភ្លែត ភ្លាមៗ យ៉ាងរហ័ស មួយពព្រិចភ្នែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមួយអន្លើធ្នាក់·[មួយ-អន់-លើ]ព្រមទាំង, ជាមួយ, ជាមួយនឹង (ត្រូវប្រើពាក្យ ដោយ ភ្ជាប់ខាងចុងផងជាដរាប) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក