វចនានុក្រមមេ!ឧទានសព្ទ·[មេ]ពាក្យលាន់មាត់បន្លឺជាមុនដោយអាការៈក្រោធ ឬកំហែង, គំរាម ត្រូវគ្នានឹងឧទានសព្ទថា យី!, យើ!, ជើ!, ជើះ!, ព្ធយ៉ា!; បុរាណច្រើនតែប្រើក្នុងសេចក្ដីទេស្នា ឬកាព្យ : (សរសេរជា ហ្មេរ! ក៏មាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេកន្ទ្រាញ[មេ-កន់-ទ្រាញ]ពាក្យហៅព្នងដែលជាមេត្រួតត្រាលើពួកក្រុមមួយៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេកានិកនាម·[មេ-កា-និក]ផ្នែកមួយនៃរូបវិទ្យាសិក្សាអំពីកម្លាំងដែលមានអំពើទៅលើអង្គធាតុនិងចលនារបស់អង្គធាតុ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេកាបៃនាម·[មេ-កា-បៃ]ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤គីឡូបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យកមួយមេកាបៃស្មើនឹង១០០០គីឡូបៃ ហើយអក្សរកាត់គឺ Mb។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេកាប៊ីតនាម·[មេ-កា-ប៊ីត]ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤គីឡូប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យកមួយមេកាប៊ីតស្មើនឹង១០០០គីឡូប៊ីត ហើយអក្សរកាត់គឺ Mb ឬ Mbit។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេកុងនាម·[មេ-កុង]ឈ្មោះមហានទី គឺទន្លេធំមួយ មានក្បាលហូរចេញពីភ្នំទីបេត៍ (ប្រទេសចិនប៉ែកខាងលិច) កាត់ប្រទេសលាវចូលមកក្នុងប្រទេសខ្មែររហូតមកត្រង់ខាងមុខក្រុងភ្នំពេញ ចុះទៅក្នុងដែនកម្ពុជាក្រោមចូលទៅក្នុងសមុទ្រ (ចិន) ; ចម្ងាយប្រវែងមហានទីនេះប្រហែលជា ៤. ៥០០គីឡូម៉ែត្រ; ប្រើជា មេគង្គ (គង់) ក៏មាន; ព្រោះសំដៅអត្ថន័យថា មេគង្គា គឺមេទឹក (មហានទី)។ ខ្មែរហៅតាមពាក្យធម្មតាថា ទន្លេធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេក្រូនាម·[មេ-ក្រូ]ឧបករណ៍រំពងសំឡេងដែលមានរាងដូចជាផ្កាត្រកួន ប្រើក្នុងពិធីផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេខ្យល់[មេ-ខ្យល់]ដុំពពកខ្មៅលេចឡើងដំបូង ដែលគេជឿថាបណ្ដាលឱ្យកើតខ្យល់ព្យុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក