វចនានុក្រមមច្ឆានាម·[ម័ច-ឆា]ត្រីទាំងឡាយ, ពួកត្រី, ហ្វូងត្រី (ច្រើនប្រើក្នុងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមច្ឆានុនាម·[ម័ច-ឆា-នុ]ឈ្មោះត្រីញីមួយធំ មានរូបសណ្ឋានខាងលើជាមនុស្ស ភាគខាងក្រោមជាត្រី នៅក្នុងសមុទ្រ, ជាស្ដេចត្រី មានអាយុវែងណាស់, មានអំណាចបង្គាប់ពួកត្រីធំៗក្នុងសមុទ្រឱ្យពាំជញ្ជូនដុំថ្ម ដែលហនុមានកែនរេហ៍ពលស្វា ឱ្យជញ្ជូនយកដុំថ្មពីភ្នំមកបោះទម្លាក់ចងថ្នល់ក្នុងសមុទ្រទៅកាន់កោះលង្កា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមជ្ជនាម·[ម័ច-ជៈ]ទឹកស្រវឹងទូទៅ គឺសុរានិងមេរ័យគ្រប់យ៉ាង; គ្រឿងស្រវឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមជ្ឈការនាម·[ម័ច-ឈៈ-កា]ការប្រមូលផ្ដុំអំណាចតែមួយកន្លែង អំណាចកណ្ដាល, ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ ដែលប្រមូលផ្ដុំសមត្ថកិច្ចអនុវត្តនូវតួនាទីភារកិច្ចផ្នែកនយោបាយ ផ្នែករដ្ឋបាល និងផ្នែកបច្ចេកទេស នៅថ្នាក់លើ ឬនៅរដ្ឋបាលថ្នាក់ជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមជ្ឈដ្ឋាននាម·[ម័ច-ឈ័ត-ឋាន]ទីឬកន្លែងកណ្ដាល។ មណ្ឌលផ្នែកខាងសតិបញ្ញា, ខាងផ្លូវចិត្ត, ខាងសង្គមកិច្ច, ដែលនៅជុំវិញយើងសព្វថ្ងៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមជ្ឈត្តករនាម·[ម័ច-ឈ័ត-តៈ-ក]អ្នកធ្វើមជ្ឈត្តការ បុគ្គលដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមជ្ឈត្តការនាម·[ម័ច-ឈ័ត-តៈ-កា]ដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលភាគីពីរឬច្រើនដាក់រឿងវិវាទរបស់ពួកគេរៀងៗខ្លួនជូនមជ្ឈត្តករឱ្យព្យាយាមធ្វើកិច្ចព្រមព្រៀងមួយដែលមានអព្យាក្រឹតភាពចំពោះភាគីទាំងនោះ ហើយចេញមជ្ឈត្តវិនិច្ឆ័យមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមជ្ឈត្តនិយមនាម·[ម័ច-ឈ័ត-តៈ-និ-យំ]ការនិយមជាកណ្ដាល ការប្រកាន់យកជាកណ្ដាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមជ្ឈត្តវិនិច្ឆ័យនាម·[ម័ច-ឈ័ត-តៈ-វិ-និច-ឆៃ]សេចក្ដីសម្រេចមិនលម្អៀងដែលចេញដោយមជ្ឈត្តករ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក