វចនានុក្រមមេស្រុកនាម·[មេ-ស្រុក]មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល (ក្នុងសម័យឥឡូវហៅថា នាយសង្កាត់ ...)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេអណ្ដើកនាម·[មេ-អន់-ដើក]អ្នកនាំការឱ្យបុរសស្ត្រី គឺអ្នកដែលនាំការចុះឡើងពីប្រុសទៅស្រី ពីស្រីមកប្រុស ដើម្បីឱ្យបានគ្នាជាសហាយស្មន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេអំបៅនាម·[មេ-អំ-បៅ]សុខុមសត្វមួយប្រភេទ មានច្រើនបែប, មានស្លាបបួនផ្នែកសណ្ឋានស្រទាង មានសាច់ទន់ផុយ ឬជាផង់ធូលី សម្បុរតែមួយព័ណ៌ ឬរំលេចព័ណ៌ផ្សេងៗ, ជាសត្វមានកំណើតក្លាយមកពីដង្កូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមែគុណកិរិយា, ឧទានសព្ទ·[មែ]ច៎ះ, ចា៎ះ ឬ ចាស; ពាក្យសម្រាប់ស្ត្រីឆ្លើយចំពោះក្សត្រី (ស្ដេចស្រី) គឺឆ្លើយថា ព្រះមែម្ចាស់!, ព្រះមែ!, មែម្ចាស់!, មែ! (តាមស័ក្ដិធំតូច) ; បើស្ត្រីឆ្លើយក្សត្រ (ស្ដេចប្រុស) ថា ព្រះពរម្ចាស់!, ពរម្ចាស់, ពរ!មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមែកធាងនាម·[មែក-ធាង]រចនាសម្ព័ន្ធឬការបែងចែកទៅតាមវិស័យ ចំណាត់ប្រភេទ ពួក ក្រុម ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមោកនាម·[មោក]ឈ្មោះឈើព្រៃមួយប្រភេទ មានបន្លាតាមដើមនិងមែក ស្លឹកល្អិតៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមោក្ខុបាយនាម·[មោក-ខុ-បាយ]ឧបាយដែលនឹងឱ្យរួច, ឱ្យរដោះ, ឱ្យផុតចាកទុក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមោគ្គល្លាននាម·[មោក-គ័ល-លាន]នាមព្រះថេរៈជាសាវ័កទី២(សាវ័កឆ្វេង) នៃព្រះសក្យមុនីគោតម; ហៅដោយដាក់ពាក្យថា មហាស៊ែមមកផងជា មហាមោគ្គល្លាន ក៏បាន; បកតិនាមរបស់ព្រះថេរៈអង្គនេះជា កោលិត លុះមកបួសក្នុងពុទ្ធសាសនា ព្រះបរមសាស្តាទ្រង់ត្រាស់ហៅថា មោគ្គល្លាន ព្រោះលោកជាបុត្រនៃព្រាហ្មណីឈ្មោះ មោគ្គល្លី ឬព្រោះលោកជា មោគ្គល្លានគោត្ត (កើតក្នុងត្រកូលមោគ្គល្លាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក