វចនានុក្រមមឈូសនាម·[មៈ-ឈូស]ក្ដារមានសណ្ឋានជាហឹប សម្រាប់ដាក់សពមនុស្ស, ក្ដារដាក់សព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមញ្ជេដ្ឋគុណនាម·[ម័ញ-ជេត-ឋៈ] ឬ [ម័ច-ជេត]ដែលមានសម្បុរហង្សបាទ គឺមានសម្បុរក្រហមប្រឿង ព័ណ៌ខ្លឹមស្បែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណីនាម·[មៈ-នី]ឈ្មោះកែវឬត្បូងវិសេសមួយប្រភេទ; ពេជ្រ, ខ្យងដាំ; ច្រើននិយាយថា កែវមណី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌបនាម·[ម័ន-ដប់]បារាំ, តែនតិ៍, រោងលាត (សម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល)។ ខ្មែរច្រើនហៅចំពោះប្រាសាទតូចៗ ដែលមានដំបូលជាកំពូលរាងច្រឡោ សណ្ឋានមកុដ វិចិត្រដោយក្បាច់រចនាផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌលគិរីនាម·[មន់-ឌល់-គិ-រី]ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តក្រចេះ ក្នុង គ. ស. ១៩៦១(ព្រះរាជក្រមលេខ ៦៤បរ. ចុះថ្ងៃទី ៣០ឆ្នូ ១៩៦១), កាលពីដើមហៅ ឆ្លូងលើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌលថ្មនាម·[មន់-ឌល់-ថ្ម]មណ្ឌលរឹងដែលផ្សំឡើងដោយសំបកផែនដីនិងស្រទាប់ខាងលើបំផុតនៃម៉ង់តូ មានកម្រាស់ពី៧០គីឡូម៉ែត្រទៅ១៣០គីឡូម៉ែត្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌលទឹកនាម·[មន់-ឌល់-ទឹក]មណ្ឌលដែលផ្សំឡើងដោយទឹកលើដី ទឹកក្នុងដី និងទឹកក្រោមដី ទាំងទម្រង់រាវ ទាំងទម្រង់រឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌលវាតនាម·[ម័ន-ឌៈ-លៈ-វាត]ខ្យល់ដែលបក់កួចមូលដង្គោលឡើង, ខ្យល់កំបុតត្បូង, ព្យុះចាប់ដក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌលសុខភាពនាម·[មន់-ឌល់-សុ-ខៈ-ភាប]ទីតាំងទទួលពិគ្រោះនិងព្យាបាលជំងឺកម្រិតតូចនៅតាមភូមិឃុំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌលអាកាសនាម·[មន់-ឌល់-អា-កាស](ភូមិ.) មណ្ឌលដែលផ្សំឡើងដោយល្បាយឧស្ម័ន (អាសូត អុកស៊ីសែន ឧស្ម័នកម្រ) ចំហាយទឹក ពពក អាអេរ៉ូសូល ឧស្ម័នផ្ទះកញ្ចក់។ ល។ ដែលគ្របដណ្ដប់ជុំវិញផែនដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមណ្ឌលអ៊ីយ៉ុងនាម·[មន់-ឌល់-អ៊ី-យ៉ុង]មណ្ឌលបរិយាកាសខ្ពស់លាតសន្ធឹងពីក្នុងមណ្ឌលអាកាសស្ងប់ឡើងទៅដល់រាប់រយគីឡូម៉ែត្រ ហើយសម្បូរទៅដោយអ៊ីយ៉ុងនិងអេឡិចត្រុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក