វចនានុក្រមយ៉ាវហេនាម·[យ៉ាវ-ហេ]ឈ្មោះផ្អកម្យ៉ាងធ្វើពីបង្គាស្រស់លាយមេដំបែ ច្របល់ជាមួយទឹកខ្ញី និងទឹករំដេង...ផ្អាប់ទុក ទើបចាវជាមួយបបរអង្ករដំណើបនិងស្ករត្នោតផ្អាប់ទុកមួយរយៈទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយ៉ាអួនាម·[យ៉ា-អួ]ទឹកដោះគោជូរមួយប្រភេទ។ ជួនគេហៅ យ៉ាគត តាមភាសាអង់គ្លេសផងដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយ៉េៈយ៉ុនាម·[យ៉េ-យ៉ុ]សូរសំឡេងកូនតូចដែលកំពុងរៀនស្ដីមិនទាន់ច្បាស់ជាថាអ្វីនៅឡើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយ៉ៃនាម·[យ៉ៃ]រង្វេលដែកឆ្មារ សម្រាប់កម្រើកគ្រលែងជាជំនួយនាំគ្រឿងចក្រនាឡិកា ដែលឥតប៉ោលឱ្យដើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយ័ន្តនាម·[យ័ន]គំនូសដែលគូសគូរប្រទាក់ឆ្វាក់លើសំពត់សឬក្រដាសជាដើម ដោយសូត្រសែកគាថាអាគមផង ឬសរសេរតួអក្សរគាថាអាគមត្រង់ចន្លោះៗក្រឡាឬនៅត្រង់ជ្រុងៗរាប់ថាជារបាំងជាគ្រឿងការពារ រារាំងសត្រូវឬអន្តរាយផ្សេងៗ តាមដោយជំនឿអ្នកដែលរាប់អានទុកចិត្តថាជារបស់ស័ក្ដិសិទ្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក