វចនានុក្រមយាមកាលិកគុណនាម, នាម·[យា-មៈ-កា-លិក]ដែលប្រព្រឹត្តទៅបានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុ ពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯងឆាន់បានកំណត់មួយថ្ងៃមួយយប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាមនាលីនាម·[យា-មៈ-នា-លី]នាឡិកា; ស្គរ; គងធំ, ត្រដោកដែលសម្រាប់វាយប្រាប់យាមឬប្រាប់ម៉ោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាមិកគុណនាម, នាម·[យា-មិក]ដែលត្រូវវេនចាំយាម; អ្នកយាម, អ្នកចាំយាម, អ្នកត្រូវវេនយាម, អ្នកល្បាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាយនាម·[យាយ]ដូន, ជីដូន(សៀមហៅ យ៉ាយ ចំពោះតែជីដូនខាងមាតាឬហៅស្ត្រី ដទៃដែលមានចំណាស់ស្មើនឹងជីដូនខាងមាតាក៏បាន; បើជីដូនខាងបិតាហៅថា យ៉ា អ.ថ. យ៉ា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយារគុណនាម·[យា]ដែលស្លុយ, ស្រុងចុះ, យុលចុះ, ដែលសំយាកចុះ; ជ្រុលចុះក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាវនាម·[យាវ]ឈ្មោះវល្លិមួយប្រភេទ ដើមតូចៗ សម្បុរបៃតងចាស់ សាច់ស្វិតល្អួត ប្រើការវេញខ្សែបាន, ស្លឹកខ្ចីប្រើជាបន្លែ លាយផ្សំជាមួយនឹងបន្លែឯទៀតក៏បានខ្លះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាវកាលិកនាម·[យា-វៈ-កា-លិក]ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីល ត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់ (ព.វិ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាវជីវិកគុណនាម, នាម·[យា-វៈ-ជី-វិក]ដែលប្រព្រឹត្តទៅបានដរាបដល់អស់ជីវិត; ថ្នាំបំបាត់រោគដែលភិក្ខុ ពុទ្ធសាសនិកទទួលប្រគេនហើយ ទុកដាក់ដោយខ្លួនឯងឆាន់បានដរាបទាល់តែប្រើប្រាស់អស់ (ព.វិ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយាវជីវំគុណកិរិយា·[យា-វៈ-ជី-វ័ង]ដរាបដល់អស់ជីវិត, ទាល់អស់ជីវិត, រហូតមួយជីវិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក