វចនានុក្រមរាក់រយនាម·[រាក់-រយ]ក្បាច់រចនាដែលមានទម្រង់ច្រើនប្រភេទដូចជាទម្រង់ត្របកឈូក កញ្ចាំង ផ្កាចាន់ កេសរ ធ្មេញក្របី ពងត្រី ... ឆ្លាក់រាក់រាងដដែលៗបន្តបន្ទាប់គ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាក្ស័សនាម·[រា-ក្ស័ស]យក្សសាមញ្ញ ឬបិសាចពួកខ្លះដែលនៅអាស្រ័យតាមមាត់ទឹកឬក្នុងដងព្រៃ (អារក្សទឹក, អារក្សព្រៃ ឬខ្មោចព្រៃ), បើស្រីហៅ រាក្សសី (រា ក្សៈសី), ជាពួកអមនុស្សកាចសាហាវ ច្រើនបៀតបៀនយាយីមនុស្សដែលចូលដល់ទីដែនរបស់វា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាគតណ្ហានាម·[រា-គៈ-តន់-ហា]ចំណង់ប្រកបដោយសេចក្ដីត្រេកត្រអាលក្នុងកាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាងកាយនាម·[រាង-កាយ]សណ្ឋាន ទ្រង់ទ្រាយ រូបកាយទាំងមូលរបស់មនុស្ស សត្វ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាជនាម·[រាច]ព្រះរាជា (ក្សត្រិយ៍ទ្រង់រាជ្យ) ; ប្រែតាមរូបសព្ទថា "អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង" ឬ ប្រែថា "អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ គឺគ្រប់គ្រងប្រជានិករឱ្យមានស្វាមីភក្ដិចំពោះព្រះអង្គ ព្រោះព្រះអង្គមានសង្គហវត្ថុ ៤យ៉ាងគឺ ការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗ គឺប្រើឫកពាឱ្យល្មមពេញចិត្តប្រជារាស្ត្រ"។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាជកកុធភណ្ឌនាម·[រា-ជៈ-កៈ-កុ-ធៈ-ភ័ន]គ្រឿងប្រដាប់សម្រាប់រាជ្យ, មាន ៥យ៉ាងគឺ មកុដ, ព្រះខ័ឌ្គ (ព្រះខ័ន), ស្វេតឆត្រ, សុព័ណ៌បាទុក, វាលវីជនី; មានន័យមួយផ្សេងថា មកុដ, ព្រះខ័ឌ្គ (ព្រះខ័ន), សុព័ណ៌បាទុក, ព្រះទណ្ឌៈ, ចាមរ!មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាជការ[រា-ជៈ-កា]ការរបស់ព្រះរាជា; ការផែនដី, ការរក្សាប្រទេស (រាជការ្យ ម.ប្រ. ច្រ.ប្រ. រាជការ ជាង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាជកិច្ចនាម·[រា-ជៈ-កិច]កិច្ចឬក្រឹត្យរបស់ព្រះរាជា; កិច្ចការផែនដី (ក្នុងកម្ពុជរដ្ឋសព្វថ្ងៃប្រើពាក្យនេះជាឈ្មោះសៀវភៅ ដែលប្រាប់អំពីដំណើរកិច្ចការរាជការផ្សេងៗ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក