វចនានុក្រមរង៉ែបរិវារសព្ទ·[រ-ង៉ែ]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រង៉ូវ ថា រង៉ែរង៉ូវ ដែលពោលរទូរទាំត្អូញត្អែរ ឬបន្ទោសរង៉ូវៗឥតស្រាក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរង៉ោមគុណកិរិយា·[រ-ង៉ោម]ដែលអង្គុយត្របោមក្បាលជង្គង់ជុំគ្នា, ដែលឋិតនៅរាយៗគ្នា ពេញពាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរង់ដឿងនាម·[រង់-ដឿង]ឈ្មោះរោគមួយប្រភេទ កើតត្រង់ចុងម្រាមដៃឬម្រាមជើង បណ្ដាលឱ្យឈឺចាប់ពើតខ្លាំង, ពេទ្យខ្មែរបុរាណច្រើនប្រើល័ខស្រម៉ជាថ្នាំរម្ងាប់រោគនេះ ដូចពោះភ្លាញដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរង្កៀកកិរិយាសព្ទ·[រង់-កៀក]ចាប់កៀកយោគចុះយោគឡើងឱ្យរលុង ដើម្បីដកចេញឬដើម្បីឱ្យចុះជ្រៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរង្កៀកបង្គោលនាម·[រង់-កៀក-បង់-គោល]ឈ្មោះលំនាំបទគ្វាមមួយប្រភេទប្រើសំឡេងរលាក់រលែកងីកងាក ដូចគេចាប់បង្គោលរង្កៀក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរង្កៀសកិរិយាសព្ទ·[រង់-កៀស]នឹកពិភាល់, មិនទុកចិត្ត, មិនអស់ចិត្ត, មិនស៊ប់ចិត្ត, ឃ្នើសចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរង្គនាម·[រង់] ឬ [រ៉ង់-គៈ]ជ័រមានសម្បុរលឿង សម្រាប់ប្រើជាថ្នាំគំនូរឬជាថ្នាំរម្ងាប់រោគខ្លះក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរង្គាជីពនាម·[រ៉ង់-គា-ជីប]អ្នកចិញ្ចឹមជីវិតដោយការលេងមហាស្រព (អ្នករាំ, តួល្ខោន) ; អ្នកចិញ្ចឹមជីវិតដោយការផាត់ថ្នាំ (ជាងលាបថ្នាំ, ជាងគំនូរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក