វចនានុក្រមរុននាម·[រុន]កក់មួយប្រភេទ ដើមមូល ស្លឹកធំៗ, សំបកឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬត្បាញធ្វើកន្ទេលជាដើម; រុនមាន ២ប្រភេទគឺ រុនទឹក ដុះក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់; រុនភ្នំ ដុះក្នុងទីក្បែរជ្រោះភ្នំ ដើមធំវែងសាច់រឹង ប្រើធ្វើជាដំបងបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរុយ[រុយ]សុខុមសត្វមួយប្រភេទ មានស្លាបហើរបាន ចូលចិត្តរោមអសោចិ៍។ រុយមានច្រើនប្រភេទគឺ រុយខៀវ រុយសម្បុរខៀវ; រុយដង្កូវ រុយដែលបែងជុះចេញដង្កូវល្អិតៗ; រុយបាយ រុយមាត្រតូចជាងរុយដង្កូវ ចូលចិត្តរោមបាយសម្លនំចំណី; រុយស្វា រុយតូចៗពួកមមាច ច្រើនរោមគោក្របី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរុំកោះគុណកិរិយា, គុណនាម·[រុំ-កោះ]ដែលស្រមកច្រើនជាន់ច្រើនស្រទាប់; ដែលជំពាក់ឆ្វាក់ស្រមូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរុះរោយកិរិយាសព្ទ·[រុះ-រោយ]ជ្រុះ, ធ្លាក់ចុះចាកដើម, មែក,...) ; (ព.ប្រ.) ក្រៀមក្រំ, លែងស្រស់ថ្លា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរូតរះកិរិយាសព្ទ, គុណកិរិយា·[រូត-រះ]ស្រូតរួត; រវៀសរវៃ, ម្នីម្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរូបនាម·[រូប]ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរូបកាយនាម·[រូប-កាយ]ពួកនៃរូបធម៌, កងនៃរូបធម៌, បានដល់រូបទាំងពួងមាន២៨(តាមគម្ពីរព្រះអភិធម្ម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក