វចនានុក្រមរំចាកនាម·[រំ-ចាក]ឈ្មោះប្រទាលធំឬរុក្ខជាតិមួយប្រភេទ ស្លឹកស្រដៀងនឹងរំចេកតែវែងៗជាង ច្រើនដុះនៅទីវាលដីល្បាយខ្សាច់ទឹកលិចក៏មិនងាប់, ស្លឹកប្រើការត្បាញសម្ពៀត, ការុង, កន្ទេល ជាដើមបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរំចេកនាម·[រំ-ចេក]ឈ្មោះប្រទាលធំ ឬរុក្ខជាតិមួយប្រភេទស្លឹកវែងៗ មានបន្លានៅហាមទាំងពីរខាង ដើមមានសាច់សាញជាសរសៃៗ មានឫសដុះសំយុងដូចជាពួរ ផ្កាចេញជាខ្ព មានដុំលំអងធំៗក្នុងស្រទាប់ ក្លិនក្រអូបឆ្អិត ស្លឹកប្រើការត្បាញកន្ទេល, សម្ពៀត ជាដើមបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរំជាកិរិយាសព្ទ·[រំ-ជា]និយាយរំជែជន្លជន្លេញបង្កាច់ផ្សែផ្សំប្រមែប្រមុំហេតុទំនងឱ្យកើតឡើងជាសេចក្ដីចំពោះលើរូបមនុស្សដែលនៅៗមុខ ដើម្បីសើចលេងសប្បាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរំជីរំជាកិរិយាសព្ទ·[រំ-ជី-រំ-ជា]និយាយរំជាលេងខ្ជីខ្ជាតាមតែរួចពីមាត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរំជើបបរិវារសព្ទ·[រំ-ជើប]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រំជួល ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរំជេញកិរិយាសព្ទ·[រំ-ជេញ]និយាយច្រំដែល ឬថានាយថាអាយនាំឱ្យជ្រេញចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរំជែកិរិយាសព្ទ·[រំ-ជែ]និយាយចំអែចំអន់ថានាយថាអាយជែពព្រែចំពោះរឿងមនុស្សដែលនៅៗមុខ ដើម្បីសើចលេងសប្បាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក