វចនានុក្រមលំនាំនាម·[លំ-នាំ]ទំនង; បែបបទ, បែបភាព; ទ្រង់, ទ្រង់ទ្រាយ; ដំណើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំនាំសមសារនាម·[លំ-នាំ-សំ-សា]លំនាំសមរម្យ, ដំណើរឫកពា; បែបភាពនៃរាងកាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំបិនបរិវារសព្ទ·[លំ-បិន]ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ លំបាក ថា លំបាកលំបិន ពិបាកពិបិន, លំបាកត្រដាបត្រដួស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំបេកបរិវារសព្ទ·[លំ-បេក]ពាក្យបរិវាររបស់ពាក្យ លំបាក ថា លំបេកលំបាក លំបាកក្រៃពេក, លំបាកត្រដេបត្រដាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំផកនាម·[លំ-ផក]ប្រដាប់ធ្វើដោយសំពត់ស្មាច់ មានកំពូលស្រួចវែងឆ្លឹម សម្បុរស បិទចម្រៀកក្រដាសថងយន់ត្រង់កណ្ដាប់មាត់ ឬមិនបិទ ក៏មាន, សម្រាប់ពួកមន្ត្រីពាក់សីសៈ ក្នុងកាលដែលមានព្រះរាជពិធីហែធំៗ ឬសម្រាប់ឱ្យកុលបុត្រ ដែលកោរសក់រួចហើយពាក់ហែចេញទៅបួស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំផូងនាម·[លំ-ផូង]កែវប្រដាប់ចង្កៀង សម្រាប់ដាក់បាំងខ្យល់ទាំងជួយកាត់ផ្សែងនាំឱ្យមានពន្លឺភ្លើងភ្លឺថ្លាល្អផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំពស់នាម·[លំ-ពស់]ឈ្មោះឈើតូចមួយប្រភេទ ដើមស្ទើរជាវល្លិ ស្លឹកស្រួចស្តើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំពាន់នាម·[លំ-ពាន់]ឈ្មោះប្រទាលមួយប្រភេទ សន្តានតិណជាតិ ស្លឹកសំប៉ែត ប្រើជាថ្នាំរម្ងាប់រោគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំពើនកិរិយាសព្ទ·[លំ-ពើន](ព.បុ.) គេចវេះ ឬចៀសវាងលាក់ខ្លួនក្នុងវេលាដែលមានភ័យស្លុតស្លន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលំពែងនាម·[លំ-ពែង]គ្រឿងសស្ត្រាសម្រាប់ចាក់ សម្រាប់ពួយមានមុខទាំងពីរខាង មានចុងស្រួច រូបសណ្ឋានដូចព្រះខ័ន តែដងវែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក