វចនានុក្រមល្ខោននាម·[ល្ខោន]ទម្រង់សិល្បៈទស្សនីយភាពដែលសម្ដែងអំពីរឿងអ្វីមួយ តាមរយៈពាក្យសម្ដីនិងសកម្មភាពតួអង្គនៅក្នុងសាច់រឿង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្ខោនខោលនាម·[ល្ខោន-ខោល]ខ្មែរហៅចំពោះតែល្ខោនដែលអ្នករាំសុទ្ធតែប្រុស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្ខោនចាប់ឆាយនាម·[ល្ខោន-ចាប់-ឆាយ]ល្ខោនកាឡៃ គឺល្ខោនដែលលេងចម្រុះបែបច្រើនយ៉ាងលាយច្របល់គ្នា តាមសម័យនិយម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្ខោននិយាយនាម·[ល្ខោន-និ-យាយ]ទម្រង់សិល្បៈដែលតួសម្ដែងនិយាយឆ្លើយឆ្លងគ្នាក្នុងឆាកឬឈុតនីមួយៗនៃរឿង ដែលអមដោយភ្លេងនិងចម្រៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្ខោនបាសាក់នាម·[ល្ខោន-បា-សាក់]ទម្រង់សិល្បៈទស្សនីយភាពដែលតួសម្ដែងប្រើក្បាច់ហួនជាគោល ពោលប្រាប់ឈ្មោះតួអង្គនៃរឿងដោយខ្លួនឯង ស្លៀកសម្លៀកបំពាក់មានលក្ខណៈភ្លឺផ្លេកបែបបុរាណ អមដោយតន្ត្រីបុរាណ។ ល្ខោនបាសាក់នេះយកឈ្មោះតាមស្រុកមួយ គឺស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខនឹងខេត្តព្រះត្រពាំងនៃទឹកដីកម្ពុជាក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្ខោនព្រះរាជទ្រព្យនាម·[ល្ខោន-ព្រះ-រាច-ជៈ-ទ្រ័ប]ទម្រង់សិល្បៈទស្សនីយភាពដែលសម្ដែងឡើងដោយប្រើក្បាច់របាំបុរាណខ្មែរ ជារឿងល្ខោនមានលក្ខណៈសក្ការៈ អភិរក្សនិយម មានសោភណភាពនិងប្រណីតភាពខ្ពស់ តំណាងឱ្យវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ។ ល្ខោននេះ ខ្លះហៅថា ល្ខោនក្បាច់បុរាណខ្មែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្គាយគុណកិរិយា, គុណនាម·[ល្គាយ]ដែលមានលំនាំដំណើរគាយទន់ភ្លន់សមរម្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្គាយល្គងគុណកិរិយា, គុណនាម·[ល្គង-ល្គាយ]ដែលមានលំនាំដំណើរគាយទន់ភ្លន់ញ៉ែងញ៉ងគគាត (ច្រើនប្រើតែខាងលំនាំដំណើររបស់ដំរី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្គឹកនាម·[ល្គឹក]ដំណើរមោះមៃ, មោះហ្មង, ហ្មងឆ្គង; ការភ្លាត់ទាស់ដំណើរ, ទាស់ច្បាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមល្ងនាម·[ល្ង]ដំណាំមួយប្រភេទ ដើមតូចស្រួយ ដុះបែកខ្នែងជាមែក, ផ្កាព័ណ៌សក៏មាន ព័ណ៌ស្វាយក៏មានខ្លះ, ផ្លែស្កះ, គ្រាប់ល្អិត សំបកខាងក្រៅខ្មៅ សាច់ខាងក្នុងស សម្រាប់លីងប្រើការជាម្ហូបក្រៀម ឬប្រើការធ្វើនំក្រៀម ឬក៏ស្លប្រេង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក