វចនានុក្រមសង្រួបសង្រួមកិរិយាសព្ទ·[សង់-រួប-សង់-រួម]ធ្វើឱ្យរួបរួមគ្នា, នាំឱ្យសះជានឹងគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្រួមកិរិយាសព្ទ·[សង់-រួម]បិទ, ប្រយ័ត្នមិនឱ្យអារម្មណ៍អាក្រក់ចូលមកបាន; ប្រយ័ត្នមិនឱ្យអារម្មណ៍ដែលកើតតាមទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត ក្លាយទៅជាអភិជ្ឈាទោមនស្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វាក់នាម·[សង់-វ៉ាក់]ឈ្មោះម្ហូបមួយបែប ធ្វើពីសាច់ត្រីស្រស់ បុកលាយគ្រឿងទេស បង្កប់ម្ទេសដូចណែមដែរ ខ្ចប់នឹងស្លឹកចេកផ្អាប់ទុកពីរឬបីថ្ងៃ អាំងឬចំហុយ រួចបរិភោគផ្ទាប់នឹងអន្លក់ នំបញ្ចុក ជ្រលក់ទឹកត្រីផ្អែមឬទឹកតៅហ៊ូ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វាតកិរិយាសព្ទ·[សង់-វ៉ាត]ខំប្រឹងខ្លាំង, ខ្មីឃ្មាត, ស្រវាស្រទេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វារនាម·[សង់-វ៉ា]ខ្សែវិចិត្រមួយបែប សម្រាប់ពាក់ឆៀង ប្រើជាគ្រឿងប្រដាប់កាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វាសនាម·[សង់-វ៉ាស]ការនៅរួមគ្នា, ការនៅជាមួយគ្នា; ការរួមបវេណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វៀននាម·[សង់-វៀន]ទីដែលបាំងព័ទ្ធជុំវិញ ដូចជាក្រោល សម្រាប់បញ្ជល់មាន់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វេគ[សង់-វេក]សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វេគនាដកម្មនាម·[សង់-វេ-គៈ-នា-ដៈ-កាំ]ប្រភេទរឿងល្ខោនកម្សត់ជាប់ទាក់ទងទៅនឹងទំនាស់ខាងផ្នែកចរិយាធម៌ រវាងអំពើល្អ និងអំពើអាក្រក់ហួសពីភាពសាមញ្ញ កើតឡើងក្នុងស្ថានការណ៍ប្រថុចញ៉ុច ប្រផិតប្រផើយឬចៃដន្យ ហើយនៅចុងបញ្ចប់នៃសាច់រឿងតួអង្គអាចស្រាយបញ្ហាបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វែង[សង់-វ៉ែង]កាលឬទីដែលវែង, ដែលអង្វែង, ដែលឆ្ងាយក្រៃពេក; ច្រើននិយាយថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្វោយនាម·[សង់-វ៉ោយ]គ្រឿងសោយ, ព្រះស្ងោយ, សំណែន (ហៅចំពោះតែអាហារដែលបូជាទេវតា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្សារ[សង់-សា]ដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក