វចនានុក្រមស្ត្រីរកស៊ីផ្លូវភេទនាម·[ស្ត្រី-រក-ស៊ី-ផ្លូវ-ភេត]ស្ត្រីបម្រើសេវាផ្លូវភេទ, ស្រីពេស្យា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ត្រូកនាម·[ស្ត្រូក] (ជើង ត)(វេជ្ជ.) ផលវិបាកស្រួចស្រាល់នៃខួរក្បាលបណ្ដាលមកពីគ្រោះថ្នាក់ ដោយត្បៀតឬដាច់សរសៃឈាមក្នុងខួរក្បាលឬក្នុងស្រោមខួរក្បាលដែលបង្កជាកង្វះឈាមទៅចិញ្ចឹមខួរក្បាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ត្រេសនាម·[ស្ត្រេស](វេជ្ជ.) ភាពតានតឹងក្នុងចិត្ត ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និងសរីរាង្គកាយទៅនឹងស្ត្រេសស័រ (ប្រភពនាំឱ្យមានភាពតានតឹងក្នុងចិត្ត) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថវិរៈគុណនាម, នាម·[ស្ថៈ-វិ-រៈ]ចាស់, ថេរឬថេរៈ, អ្នកចាស់ជាងគេ, អ្នកមានវស្សាចាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថានការណ៍នាម·[ស្ថាន-កា]ស្ថានភាព; ទីតាំងនៅពិតប្រាកដ; អាកប្បកិរិយា, ហេតុភេទ, ដំណើរទំនង, បែបបទ, ជើងការ, ដំណើរការណ៍ដែលប្រព្រឹត្តទៅ; ជំហរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថានកុងស៊ុលនាម·[ស្ថាន-កុង-ស៊ុល](វិ.ន.) ការិយាល័យដែលបង្កើតឡើងដោយរដ្ឋមួយនៅក្នុងរាជ (រដ្ឋ) ធានីឬទីក្រុងសំខាន់ៗរបស់រដ្ឋមួយទៀត ក្នុងគោលបំណងជួយគាំទ្រនិងការពារប្រជាពលរដ្ឋរបស់គេក្នុងការធ្វើដំណើរនិងស្នាក់នៅទីនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថានទម្ងន់ទោសនាម·[ស្ថាន-ទំ-ងន់-ទោស](ច្ប.) ស្ថានទោសដែលតុលាការប្រើបន្ថែមទៅលើកម្រិតនៃទោសចំពោះអ្នកប្រព្រឹត្តបទល្មើសទៅតាមករណីដោយឡែកខ្លះនៃបទល្មើស ដូចជាបទល្មើសជាក្រុមមានការចាត់តាំងជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថានទូត[ស្ថាន-ទូត]ទីតាំង, ការិយាល័យផ្លូវការរបស់អគ្គរាជទូតឬអគ្គរដ្ឋទូតជាតំណាងប្រទេសណាមួយនៅក្នុងប្រទេសណាមួយទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថាននាមវិទ្យានាម·[ស្ថាន-នាម-វិត-ទ្យា]ការសិក្សាអំពីឈ្មោះទីកន្លែងដោយផ្អែកលើជាតសព្ទ ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថានសម្រាលទោសនាម·[ស្ថាន-សំ-រ៉ាល-ទោស](ច្ប.) កាលៈទេសៈនៃបទល្មើសឬបុគ្គលិកលក្ខណៈនៃជនជាប់ចោទដែលញ៉ាំងឱ្យតុលាកាសម្រេចឱ្យជនជាប់ចោទទទួលបាននូវការបន្ធូរបន្ថយទោស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថានីយនាម·[ស្ថា-នី]ទីសម្រាប់សម្នាក់, សម្រាប់ឈប់; ទីចត, ទីសំចត; ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ស្រុក, ភូមិ, លំនៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថាបត្យកម្មនាម·[ស្ថា-ប៉័ត-ត្យៈ-កាំ](ស្ថាប.) សិល្បៈនិងវិទ្យាសាស្ត្រនៃការបង្កើតរចនាសម្ព័ន្ធអគារនិងការសាងសង់សំណង់ផ្សេងៗស្របតាមលក្ខណៈបច្ចេកទេសនិងតាមសំណុំសោភណភាពដែលបានគ្រោងទុក ដោយឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ សង្គមនិងការការពារបរិស្ថាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក