វចនានុក្រមស្រកីដូងនាម·[ស្រ-កី-ដូង]សំបកផ្លែដូងជាបណ្ដុំសរសៃតូចៗពណ៌ក្រហម (ដែលគេបកចេញ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រកីអណ្ដែងនាម·[ស្រ-កី-អន់-ដែង]ឈ្មោះរោគមួយប្រភេទ កើតនៅស្បែកមនុស្ស ជាពួករោគស្រែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រកូកគុណនាម, គុណកិរិយា·[ស្រ-កូក]ដែលមានសណ្ឋានកំពុងកណ្ដាលដូចយ៉ាងរាងស្នូកអណ្ដើក; ច្រើននិយាយថា ស្រកូកៗ។ ប្រើជា គុ.កិ. ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រកេកបរិវារសព្ទ·[ស្រ-កេក]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រកាក ថា ស្រកេកស្រកាក គឺស្រកាកប្រតេកប្រតាក, ស្រកាកក្រៃពេក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រគត់ស្រគំគុណនាម, គុណកិរិយា·[ស្រ-គត់-ស្រ-គំ]ដែលសង្រួមឥន្ទ្រិយរម្យទម, នឹងនួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រគាលគុណនាម·[ស្រ-គាល]ដែលជិតនឹងទុំ, ដែលរកកល់ទុំ គឺដែលទើបផ្ដើមទុំបន្តិចៗមិនទាន់សព្វសាច់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រគាំគុណនាម·[ស្រ-គាំ]ប្រឿង, ស្រទន់, ដែលខ្ចីស្ទើរមិនច្បាស់ព័ណ៌ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រគិលស្រគុលគុណកិរិយា, គុណនាម·[ស្រ-គិល-ស្រ-គុល](ម.ព. ស្រឃិលស្រឃុល)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រគោមនាម·[ស្រ-គោម]សុខុមសត្វមួយប្រភេទ ខ្លួនទ្រវែងជើងឆ្មារវែងៗតាវរ៉ាវ សម្បុរបៃតង ច្រឡំនឹងស្មៅស្រស់, បើគោ, ក្របី, សេះ ស៊ីស្មៅដោយចូលទៅផង បណ្ដាលឱ្យពុលហើមពោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រគំនាម·[ស្រ-គំ]ឈ្មោះឈើធំមួយប្រភេទ ផ្លែតូចស្រួចៗមានជ័រស្អិត វេលាទុំបរិភោគបាន មានរសផ្អែមត្រជាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក