វចនានុក្រមសកិ្តសិទ្ធិភាពនាម·[ស័ក-សិត-ធិ-ភាប](សេ.ហិ.) ការប្រព្រឹត្តទៅឬការបំពេញការងារដែលសន្សំសំចៃ ចំណាយពេលតិច។ ការប្រព្រឹត្តទៅ ឬការបំពេញការងារដែលខិតខំប្រឹងប្រែងតិចតួចតែទទួលបានលទ្ធផលគាប់ប្រសើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកុណណ្ឌនាម·[សៈ-កុ-ណន់]ពងសត្វស្លាប, ស៊ុតបក្សី (ព.ខ្ព.) ឬ (ព.កា.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់នាម·[សក់]អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់កនាម·[សក់-ក]រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ (ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់កន្ទុយនាម·[សក់-កន់-ទុយ]សរសៃឬរោមវែងៗ មានសណ្ឋានដូចសរសៃសក់, ដែលដុះនៅចុងដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះដូច គោ, ក្របី, សេះនិងចាមរីជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់ក័ន្តនាម·[សក់-កាន់]ការកាត់សក់។ សៀមសរសេរជា ឝកក័ន្ត (សុក កាន់), ឝក (សុក) "សក់" ជាពាក្យខ្មែរ + ក័ន្ត < បា. កន្ត, សំ. កាន្ត "កាត់" = កាត់សក់ សំដៅសេចក្ដីថា "កាត់ជុក ឬកាត់កំប៉ោយ"; លុះចំណេរតមកប្រើក្លាយជា សុក័ន្ត ឬ សុកាន្ត "កាត់ដោយប្រពៃ" ជួនប្រើជា សោក័ន្ត ឬ សោកាន្ត ក៏មាន, សំដៅសេចក្ដីថា "ការកាត់ជុក ឬការកាត់កំប៉ោយ" ដែរ, ហៅថា កេសាក័ន្ត ក៏មាន, ហៅចំពោះតែការកាត់ជុកព្រះរាជកុមារឬព្រះរាជកុមារី ក្នុងព្រះរាជពិធី, ពាក្យធម្មតាហៅ កោរជុក, រាប់ជាការមង្គលមួយប្រភេទ សម្រាប់ប្រទេសខ្មែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់ផ្កាថ្កូវនាម·[សក់-ផ្កា-ថ្កូវ]ម៉ូតសក់មួយបែបរបស់ស្ត្រីខ្មែរ ដែលកាត់ខ្លីល្មមឱ្យមានលក្ខណៈឈរត្រង់បះទៅលើរបៀបម៉ូតសក់មនុស្សប្រុស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់ល្បាយអាចម៍ខ្លានាម·[សក់-ល្បាយ-អាច់-ខ្លា](ម.ព. សក់ស្កូវល្បាយអាចម៍ខ្លា ក្នុង ល្បាយ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់សេះ[សក់-សេះ](ព.ប្រ.) ឈ្មោះប្រទាលមួយប្រភេទ (ពួកទាល់, ពួកធ្មៅ) មានផ្កាចេញជាសរសៃល្អិតៗ វែងៗ បែកសាងញ៉ាង (ស្រដៀងនឹងសក់សេះ), មើមប្រើធ្វើជាម្សៅសម្រាប់ធ្វើនំបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក់ឡក់គុណកិរិយា, គុណនាម·[សក់-ឡក់]ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក្កនាម·[ស័ក-កៈ]ពួកសាក្យៈ, សាក្យរាជ; ព្រះសក្យមុនីគោតម។ (សំ. ឝក្រ) ព្រះឥន្ទ្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសក្ការនាម·[ស័ក-កា-រ៉ៈ]ការធ្វើគោរព, សេចក្ដីគោរព, ការធ្វើបដិសណ្ឋារៈដោយគោរព; តង្វាយ, ជំនូន, គ្រឿងបូជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក