វចនានុក្រមសន្លឹងនាម·[សន់-ឡឹង]វល្លិឬខ្សែ, ព្រ័ត្រដែលឆ្វាយជាកង សម្រាប់ស៊កកូនកំព្រា មួលត្របែងរឹតឱ្យតឹងឱ្យណែន (អ្នកស្រុកខ្លះហៅ ប្រឡឹង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្លុងនាម·[សន់-ឡុង]បង្គោលធំសម្រាប់ចងក្រៀកសត្វចតុប្បាទមិនឱ្យបង្រះរើរួច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្សើមនាម·[សន់-សើម]តំណក់ទឹកជាល្អងដែលធ្លាក់ចុះពីផ្ទៃអាកាល (មានច្រើនតែក្នុងហេមន្តរដូវ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្សែបរិវារសព្ទ·[សន់-សែ]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ សន្សំ ថា សន្សែសន្សំ សន្សំផ្សែផ្សំឥតរើសអើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសបកិរិយាសព្ទ·[សប]ធៀបមើលឱ្យដឹង, ធៀបប្រៀបគ្នាមើល, ផ្ទឹមផ្ទៀងគ្នា; ល្បងមើល; ប្រឡងវិជ្ជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសប៊ូនាម·[សៈ-ប៊ូ]គ្រឿងសម្អាតធ្វើអំពីការលាយផ្សំដោយវត្ថុជូរប្រហាតជាដើម មានក្លិនផ្សេងៗ, មានដើមកំណើតមុនដំបូងនៅប្រទេសអឺរ៉ុប, សម្រាប់ប្រើដុសជម្រះបោកលាង ឱ្យជ្រះក្អែលជ្រះមន្ទិល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសប់កិរិយាសព្ទ·[សប់]ស្រូបដោយស្នប់; ទាញរុញដៃស្នប់រឿយៗ ឱ្យមានខ្យល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក